ដោយៈគង់ហេង/កំពង់ចាមៈនៅថ្ងៃទី២៧សីហានេះរដ្ឋបាលខេត្តកំពង់ចាមបានប្រកាសមានស្តី្រស្លាប់ដោយជំងឺកូវីដ ១៩ ថ្មីចំនួន ពីរ នាក់, មានអ្នកឆ្លងថ្មីចំនួន ៥៣ នាក់ និងមានជាសះស្បើយចំនួន ២៩ នាក់ កាលពីថ្ងៃទី ២៦ ខែសីហាកន្លងទៅ។

ស្រ្តីពីរនាក់ដែលរងគ្រោះស្លាប់ដោយជំងឺកូវីដ ១៩ ថ្មីនោះ ម្នាក់អាយុ ៧៣ ឆ្នាំឈ្មោះ ហួន លឹមមានទីលំនៅ ភូមិដូនធី ឃុំបុសខ្នុរ ស្រុកចម្ការលើ បានបាត់បង់ជីវិតកាលពីយប់ថ្ងៃទី ២៥ ខែសីហានិងមា្នក់ទៀតបានស្លាប់ កាលពីរសៀលថ្ងៃទី ២៦ សីហា មានអាយុ ៦០ ឆ្នាំឈ្មោះ នួន ភី នៅភូមិទួលវិហារ ឃុំរាយប៉ាយ ស្រុកកងមាស។

មកដល់ពេលនេះតួលេខជំងឺកូវីដ ១៩ នៅខេត្តកំពង់ចាមមានការកែប្រែ គឺអ្នកឆ្លងជំងឺនេះកើនដល់ចំនួន ៤.៩៥៨ នាក់,អ្នកជាសះស្បើយចំនួន ៤.២៦២ នាក់ ,អ្នកកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យចំនួន ៥៧៦ នាក់ និងអ្នកស្លាប់កើនដល់ចំនួន ១១៩ នាក់៕សរន