ដោយៈអូរស្មាច់/ឧត្តរមានជ័យៈនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១លោក ញឺន កួន ប្រធានមន្ទីរធនធានទឹក និង ឧតុនិយមខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ក្រុមការងារមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបានចុះបើក ទ្វារទឹកទំនប់អាងស្តុកទឹកបឹងតាម៉ុកស្ថិតនៅឃុំអន្លង់វែងស្រុកអន្លង់វែងដើម្បីរំដោះបរិមាណធារទឹកបញ្ចេញខ្លះ ខណះមានប្រភពទឹកបានកើនឡើង លើសពីកម្រិតដែលត្រូវតម្កល់ទុក។

លោកបន្តថា ការបើកទ្វារទឹកបង្ហូរទឹកចេញពីអាងខ្លះនេះ គឺ ដោយសារបច្ចុប្បន្នប្រភពទឹក នៅក្នុងអាងទាំង ទឹក ចាស់ និង ប្រភពទឹកភ្លៀងថ្មី នៅផ្នែកខាងលើជួរតំបន់ភ្នំបន្តហូរចូលដើម្បីបង្ការមានទឹកជំនន់ជន់លិច ហូរបាក់ ហូរច្រោះខូចខាតខ្នង ទំនប់ អាង ហើយនៅតាមបណ្តាអាងរក្សាប្រភពទឹកនៅផ្នែកខាងក្រោម នៅមិនទាន់មានប្រភពទឹកគ្រប់គ្រាន់នៅឡើយដែរ៕សរន