នៅ​ព្រឹក​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០២១ លោកស្រី ប៊​ន សុ​ភី អភិបាលរង​ខេត្តកំពង់ឆ្នាំង តំណាង​លោក ស៊ុន សុ​វណ្ណា​រិ​ទ្ធិ អភិបាល​នៃ គណៈ​អភិបាល ខេត្តកំពង់ឆ្នាំង ដោយមាន​ការចូលរួម​ពី ប្រធាន​អង្គភាព​ជុំវិញ​ខេត្ត និង​អាជ្ញាធរ​ក្រុង ស្រុក ទាំង​៨ បាន​អញ្ជើញ​ទទួល ផ្លែ​មៀន​ប៉ៃលិន (​ផ្លែ​តា​ង៉ែ​ន​) ចំនួន ៥ តោន ដែលជា​អំណោយ ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម កម្ពុជា ត្រូវបាន​ក្រុមការងារ​របស់ នាយ​ឧ​ត្ត​ម​សេនីយ៍ កិត្តិ​បណ្ឌិត ហ៊ីង ប៊ុន​ហៀ​ង អគ្គ​មេបញ្ជាការរង កងយោធពល​ខេមរភូមិន្ទ និង​ជា​នាយករង ខុទ្ទកាល័យ សម្តេច​តេ​ជោ បាន​ដឹកជញ្ជូន​យកមក ប្រគល់ជូន​រដ្ឋបាល ខេត្តកំពង់ឆ្នាំង ដើម្បី​បែងចែក​ជូន​ដល់ អង្គភាព​ជុំវិញ​ខេត្ត ក្រុមគ្រូពេទ្យ កងកម្លាំង មន្ត្រី​ជួរមុខ និង យុវជន​ស្ម័គ្រចិត្ត​សម្ព័ន្ធ​គ្រូពេទ្យ របស់​សហភាព សហព័ន្ធ យុវជន​កម្ពុជា ចំនួន ១២ ក្រុម កំពុង​បំពេញបេសកកម្ម ក្នុង​ខេត្តកំពង់ឆ្នាំង ដើម្បី​ប្រយុទ្ធប្រឆាំង​និង​ជំងឺ​កូ​វីដ​១៩​។​