ដោយៈ health.com.kh
លំហាត់ពត់ខ្លួន៧បែបខាងក្រោមនេះ ចំនួន៣ដងក្នុង១ថ្ងៃ អាចជួយធ្វើឱ្យអ្នកបាត់ឈឺចង្កេះបាន។
១- កម្តៅឆ្អឹងត្រគាក
ដេកផ្ងារលើគ្រែឬលើកម្រាល ដាក់ជើងទាំងពីរផ្ទាល់ដី រាបស្មើនឹងដី។ ប្រឹងសាច់ ដុំពោះ ឱ្យត្រគាកចុះទៅប៉ះដី។ ស្ថិតក្នុងស្ថានភាពនេះចំនួន៥វិនាទី រួចបន្ធូរសាច់ដុំពោះមក វិញ។ ធ្វើដូច្នេះឱ្យបាន១០ដង។បន្ទាប់មក ដកដង្ហើមចូលឱ្យវែង រួចដកដង្ហើមចេញ មកវិញដោយប្រឹងសាច់ដុំពោះផង ធ្វើឱ្យផ្ចិតរត់ទៅរកឆ្អឹងខ្នង។ ស្ថិតក្នុងស្ថានភាពនេះចំនួន៥ទៅ១០វិនាទី រួចបន្ធូរសាច់ដុំពោះមកវិញ។ ធ្វើដូច្នេះឱ្យបាន១០ដងដែរ។
២- ពត់ខ្លួនលើដី
ដេកផ្ងារលើគ្រែឬលើកម្រាល ដាក់ជើងទាំងពីរផ្ទាល់ដី រាបស្មើនឹងដី។ លើកជើង ម្ខាងឡើងលើឱ្យត្រង់ដោយប្រឹងសាច់ដុំពោះផង រួចស្ថិតនៅក្នុងស្ថានភាពនេះឱ្យបាន៣០ វិនាទី។ អនុវត្តឱ្យបានពីរដងសម្រាប់ ជើងម្ខាងៗ។
៣- ពត់ជង្គង់មករកដើមទ្រូង
ដេកផ្ងារលើគ្រែឬលើកម្រាល ដាក់ជើងទាំងពីរផ្ទាល់ដី រាបស្មើនឹងដី។ ចាប់ទាញ ក្បាលជង្គង់ឆ្វេងទៅរកដើមទ្រូង ប្រឹងសាច់ដុំពោះឱ្យត្រគាកចុះទៅប៉ះដី ដោយសាកល្បងលាជើងស្តាំចុះឱ្យត្រង់។ ស្ថិតក្នុងស្ថានភាពនេះចំនួន២០វិនាទី រួចដាក់ជើងឆ្វេងចុះមកវិញ និងបន្ធូរសាច់ដុំពោះមកវិញផង។ អនុវត្តដូចគ្នាចំពោះក្បាល ជង្គង់ស្តាំ។
៤- ពត់ឆ្អឹងខ្នង
ដេកផ្ងារលើគ្រែឬលើកម្រាល ដាក់ជើងទាំងពីរផ្ទាល់ដី រាបស្មើនឹងដី។ ពត់ជើងស្តាំ មកខាងឆ្វេងដងខ្លួន នៅពេលដែលបោះដៃស្តាំទៅខាងស្តាំ ដោយប្រឹងសាច់ដុំពោះផង ។ ស្ថិតក្នុងស្ថានភាពនេះចំនួន២០វិនាទី រួចត្រលប់មករកស្ថានភាពដើមវិញ។ អនុវត្តដូចគ្នាចំពោះជើងម្ខាងទៀត។
៥- ពត់ទាញសាច់ដុំត្រគាក
ដេកផ្ងារលើគ្រែឬលើកម្រាល ដាក់ជើងទាំងពីរផ្ទាល់ដី រាបស្មើនឹងដី។ ប្រឹងសាច់ ដុំពោះ រួចទាញជើងស្តាំមកគងលើជង្គង់ឆ្វេងតាមរូបភាព។ ស្ថិតក្នុងស្ថានភាពនេះចំនួន៣០វិនាទី រួចត្រលប់ទៅរកស្ថានភាពដើមឡើងវិញ។ អនុវត្តដូចគ្នាចំពោះជើងខាងឆ្វេង។
៦- ពត់ចង្កេះ
ឈរឱ្យត្រង់ខ្លួន។ ឈានជើងស្តាំទៅក្រោយ រួចបន្ទាបខ្លួនចុះដូចមានក្នុងរូបភាពដោយកុំភ្លេចប្រឹងសាច់ដុំពោះផង និងរក្សាដងខ្លួនឱ្យនៅត្រង់។ ស្ថិតក្នុងស្ថានភាពនេះចំនួន៣០វិនាទី រួចងើបឈរមកវិញអនុវត្តដូចគ្នាចំពោះជើងឆ្វេង។
៧- ពត់ទាញសាច់ដុំភ្លៅ
ដេកផ្ងារលើគ្រែឬលើកម្រាល ដាក់ជើងទាំងពីរផ្ទាល់ដី រាបស្មើនឹងដី។ ផ្អៀងខ្លួនមកខាងឆ្វេង បត់ដៃឆ្វេងដាក់ក្រោមក្បាល ប្រឹងសាច់ដុំពោះរួវយកដៃស្តាំចាប់ទាញកជើងស្តាំទៅក្រោយឱ្យប៉ះកំប៉េះគូថ។ ស្ថិតក្នុងស្ថានភាពនេះចំនួន៣០វិនាទី រួចត្រប់មករកស្ថានភាពដើមឡើង វិញ។ អនុវត្តដូចគ្នាចំពោះជើងឆ្វេង។
៨- ពត់ខ្នង
មុននឹងបញ្ចប់ការហាត់ប្រាណ សូមអនុវត្តលំហាត់មួយនេះសិន។ ឈរនៅ ចម្ងាយប្រហែល១មពីតុមួយ រួចបន្ទន់ខ្លួនដូចមានក្នុងរូបភាព ដោយកុំភ្លេចប្រឹងសាច់ដុំពោះ ផង។ ស្ថិតក្នុងស្ថានភាពនេះចំនួន១០វិនាទី រួចងើបខ្លួនមកវិញ។
ការអនុវត្តលំហាត់ទាំងឡាយខាងលើនេះឱ្យបានទៀងទាត់នឹងជួយឱ្យបាត់ឈឺចង្កេះបាន៕/PC