ដោយៈ health.com.kh

​ទឹកដូង​មាន​កាឡូរី​តិចតួច សូ​ដ្យូ​មតិ​ច និង​កាល់ស្យូម​ខ្ពស់ជាង​ភេសជ្ជៈ​សម្រាប់​អ្នកលេង​កីឡា​ទៅទៀត​។ មាន​មនុស្ស​ជាច្រើន​និយាយថា ទឹកដូង​មាន​ប្រយោជន៍​ខ្លាំងណាស់​ចំពោះ​សុខភាព​ពួកគេ​។ ដូច្នេះ​តើ​វា​មាន​ឥទ្ធិពល​ដូច​ម្តេចទៅ​ចំពោះ​សុខភាព​យើង​?

​ទឹកដូង​មាន​កាឡូរី​ទាប ខ្លាញ់​ទាប និង​កូ​ឡេ​ស្តេ​រ៉ុល​ទាប តែមាន​ជាតិ​ប៉ូ​តា​ស្យូ​ម​ខ្ពស់ជាង​ផ្លែ​ចេក​រហូតដល់​៤​ដង​ឯណោះ​។ លើសពីនេះទៅទៀត ទឹកដូង​អាច​បង្គ្រប់​ជាតិ​ទឹក​ក្នុង​ខ្លួន​បាន​យ៉ាង​ល្អ ហេតុដូច្នេះ​ហើយ​ទើប​គេ​ហៅ​វា​ថា​ជា​ភេសជ្ជៈ​សម្រាប់​អ្នកលេង​កីឡា​។ ខាងក្រោម​នេះ​គឺជា​អត្ថប្រយោជន៍​មួយចំនួន​នៃ​ការ​ញ៉ាំ​ទឹកដូង​។​

​ទឹកដូង​គ្មាន​ជាតិ​ខ្លាញ់​ឡើយ ដូច្នេះ​យើង​អាច​ញ៉ាំ​វា​ដោយ​មិន​ខ្វល់​ថា​ចំនួន​ច្រើន​ប៉ុនណា​ឡើយ​។ ជាមួយគ្នានេះដែរ ភេសជ្ជៈ​មួយ​នេះ​អាចជួយ​បំបាត់​អារម្មណ៍​ឃ្លាន​អាហារ​ដែរ​។ ទឹកដូង​អាចជួយ​ឱ្យ​ប្រព័ន្ធ​ភាពស៊ាំ​កាន់តែ​រឹងមាំ​។ វា​ក៏​ជួយ​លាង​សម្អាត​រាងកាយ​ពី​បាក់តេរី​ជាច្រើន​ប្រភេទ​ផងដែរ​។ ទឹកដូង​នឹង​ពង្រឹង​ដល់​ការផលិត​អ័រម៉ូន​ទី​រ៉ូ​អ៊ី​ត ដូច្នេះ​វា​នឹង​ជួយ​បង្កើន​ថាមពល​ដល់​រាងកាយ​។​

​ទឹកដូង​អាច​លាង​សម្អាត​ផ្លូវទឹក​ម៉ូ​ត្រ និង​ប្លោកនោម​បាន​យ៉ាង​ល្អ ដូច្នេះ​វា​នឹង​ជួយ​ប្រឆាំងនឹង​ជំងឺ​តម្រងនោម​បាន​។ ទឹកដូង​អាចជួយ​បង្គ្រប់​ជាតិ​ទឹក​ដល់​រាងកាយ​បាន​យ៉ាង​ជោគជ័យ​។ កាត់បន្ថយ​សម្ពាធ​ឈាម ព្រោះតែ​វា​ផ្តល់​ជា​អេ​ឡិច​ត្រូ​លីត្រ​គ្រប់គ្រាន់​សម្រាប់​រក្សា​តុល្យភាព​សម្ពាធ​ឈាម​៕​/PC