ដោយៈ health.com.kh

​តម្រងនោម​គឺជា​សរីរាង្គ​ដ៏​សំខាន់បំផុត​មួយ​ក្នុង​រាងកាយ ហើយ​មុខងារ​របស់​វា​ច្រើនតែ​មានការ​រំខាន ប៉ុន្តែ​យើង​បែរជា​មិន​សម្គាល់​ដឹង​អំពី​រោគសញ្ញា​របស់​វា​ទៅវិញ​។ បើសិនជា​អ្នក​ចង់ឱ្យមាន​សុខភាព​ល្អ និង​អាយុ​វែង​ដោយ​គ្មាន​ការ​ខូច​តម្រងនោម​ទេនោះ យក​ល្អ​គួរតែ​ចំណាយ​ពេលវេលា​ដើម្បី​ថែរក្សា​មុខងារ​របស់​វា​ទៅ​។​

​យើងទាំងអស់គ្នា​សុទ្ធតែ​ត្រូវការ​ប្រុងប្រយ័ត្ន​កាន់តែច្រើន​អំពី​អ្វីដែល​យើង​បាន​ញ៉ាំ និង​ផឹក​ចាប់ពីពេលនេះ​តទៅ ប៉ុន្តែ​យើង​ក៏​អាច​ជួសជុល​ការខូចខាត​ដែល​យើង​ធ្លាប់មាន​ពីមុនមក​ជាមួយនឹង​ភេសជ្ជៈ​ដែល​ផ្តល់​សុខភាព​ល្អ​។ អ្វីដែល​អ្នកត្រូវការ​នោះ​មានដូចជា​៖
• ក្រូចឆ្មា​មួយ​ផ្លែ​
• ផ្លែ​គី​វី​មួយ​ផ្លែ​
• សណ្តែកដី ៤​គ្រាប់​
• ផ្លែ​ចេក​មួយ​ផ្លែ​
• ជី​វ៉ាន់ស៊ុយ​ស្រស់​មួយ​ដុំ​តូច​
• ទឹក​មួយ​កែវ​

​ចូរ​យក​គ្រឿងផ្សំ​ទាំងអស់នេះ​កិន​ចូលគ្នា​។ អ្នក​ក៏​អាច​បន្ថែម​ទឹក​ទៀត​ដែរ​ដើម្បីឱ្យ​វា​ចូលគ្នា​ល្អ​។ ក្រោយពី​កិន​រួច ចូរ​ញ៉ាំ​វា​ភ្លាមៗ ដើម្បី​ថែរក្សា​សុខភាព​តម្រងនោម​កាន់តែ​ល្អ​។​

​ចូរ​ញ៉ាំ​ទឹកក្រឡុក​មួយ​នេះ​យ៉ាងហោចណាស់​ពីរដង​ក្នុង​មួយ​សប្តាហ៍​បើសិនជា​មិនអាច​ញ៉ាំ​រាល់ថ្ងៃ​បាន ប៉ុន្តែ​ត្រូវតែ​ធ្វើយ៉ាងណា​កុំឱ្យ​មិន​ឃ្លាន​អាហារ​ឱ្យសោះ​។ បើសិនជា​អ្នក​ចង់​ច្រោះ​ជាតិពុល​ពី​ក្នុង​តម្រងនោម និង​លាង​សម្អាត​ជាតិពុល​ពី​ក្នុង​រាងកាយ​នោះ នេះ​គឺជា​ភេសជ្ជៈ​ដែល​ត្រឹមត្រូវ​សម្រាប់​អ្នក​ហើយ​។ ក្រៅពីនេះ វា​ក៏​អាចជួយ​បង្ការ​រាល់​ជំងឺ និង​ការឆ្លង​ជំងឺ​ទៅលើ​តម្រងនោម​អ្នក​បានដែរ​។ វា​គឺជា​វិធីសាស្ត្រ​ដែល​ល្អ និង​ងាយស្រួល​រៀបចំ​ខ្លាំងណាស់​៕​/PC