ដោយៈ បាយ័ន / សៀមរាបៈ ខេត្តសៀមរាប បានរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ-១៩ ថ្មី ចំនួន ៨២ នាក់ ជាសះស្បើយ ចំនួន ២២៨ នាក់ និងស្លាប់ចំនួន ២ នាក់ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១។
នៅថ្ងៃនេះដែរ មានករណីស្លាប់ អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ២ នាក់ មានដូចជាៈ ១-ឈ្មោះ ឆាង សាន ភេទប្រុស អាយុ៥៣ឆ្នាំ អាសយដ្ឋាន ភូមិកញ្ចន់រុន ឃុំប្រាសាទ ស្រុកវ៉ារិន ដែលបានរកឃើញវិជ្ជមាន ជំងឺកូវីដ-១៩ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ និងបានស្លាប់ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ២០:០០នាទី ដោយសារជំងឺរលាកសួត បង្កដោយមេរោគកូវីដ-១៩។ ២-ឈ្មោះ លួស លាប ភេទប្រុស អាយុ៦៨ឆ្នាំ អាសយដ្ឋានភូមិគោកដូង ឃុំត្រីញ័រ ស្រុកពួក ដែលបានរកឃើញវិជ្ជមាន ជំងឺកូវីដ-១៩ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ និងបានស្លាប់នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ២០:៣០នាទី ដោយសារជំងឺរលាកសួត បង្កដោយមេរោគកូវីដ-១៩។
មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៧,៦៤០ នាក់ បានព្យាបាល ជាសះស្បើយ ចំនួន ៦.៨៥៧ នាក់ ស្លាប់ ៨១ នាក់ និង ៧០២ នាក់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប មណ្ឌលចត្តាឡីស័ក គរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ វិទ្យាល័យក្រឡាញ់ វិទ្យាល័យចំណោះដឹងទូទៅ និងបច្ចេកទេសពួក និងវិទ្យាល័យដំដែក៕/V