​ឃាត់ខ្លួន​នារី​វ័យក្មេង​ចំនួន​៥​នាក់​ក្នុង​ហាង​ម៉ាស្សា​មួយ​សង្ស័យ​បង្កប់​សេវា​ផ្លូវភេទ​

1134
ចែករម្លែក

ដោយៈ​ម៉ា​រ៉ា​/​ភ្នំពេញៈ​សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​ការជួញដូរ​មនុស្ស​នឹង​ការពារ​អ​និតិ​ជន​នៃ​ក្រសួងមហាផ្ទៃ​បាន​ចុះបង្ក្រាប​ទីតាំង​ម៉ាស្សា​កោស​ជប់​យីហោ​១៦៨​ហេង​ហេង​ដែល​សង្ស័យ​បង្កប់​សេវា​បម្រើ​ផ្លូវភេទ ដោយ​ឃាត់ខ្លួន​នារី​វ័យក្មេង​ចំនួន​៥​នាក់​។​ការចុះ​ប្រតិបត្តិការ​នៅតាម​បណ្តោយ​ផ្លូវ ៣៧១ វេលា​ម៉ោង​៨​និង​៥០​នាទី​យប់ ថ្ងៃទី​២២​ខែឧសភា​ឆ្នាំ​២០១៨​ក្នុង​សង្កាត់ ដង្កោ ខណ្ឌ ដង្កោ រាជធានី​ភ្នំពេញ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​នារី​វ័យក្មេង​ចំនួន​៥​នាក់​ដែល​ឃាត់ខ្លួន​បាន​ខាងលើ​, ទី​១ /​ឈ្មោះ សួង វាសនា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ (​ម្ចាស់​ទីតាំង​), ទី​២/​ឈ្មោះ វ៉ា ធា​រី ភេទ​ស្រី អាយុ​៣០​ឆ្នាំ (​ម្ចាស់​ទីតាំង​) ,​ទី​៣/​ឈ្មោះ​ម៉ុ​ត ផល្លា ភេទ​ស្រី អាយុ​២២​ឆ្នាំ (​ជា​កូនចៅ​) ,​ទី​៤/​ឈ្មោះ ស្វាយ ធីតា ភេទ​ស្រី អាយុ​៣៣​ឆ្នាំ (​ជា​កូនចៅ​) ,​និង​ទី​៥​មានឈ្មោះ នី មករា ភេទ​ស្រី អាយុ​១៦​ឆ្នាំ (​ជា​កូនចៅ​) ។ ក្នុងនោះដែរ សមត្ថកិច្ច​បាន​ប្រមូល​វត្ថុ​តាំង​រួមមាន​៖ ស្រោមអនាម័យ​ប្រើ​រួម​ចំនួន​៨ និង​មិនទាន់​ប្រើ​ចំនួន​៦​ប្រអប់ និង​ឧបករណ៍ប្រើប្រាស់​ថ្នាំញៀន​ចំនួន​១ ។​

​ក្រោយពី​ធ្វើការ​ឆែក​ឆែ​រកឃើញ​មាន​វត្ថុតាង​និង​ឃាត់ខ្លួន​ជនសង្ស័យ​រួច​កម្លាំង​សមត្ថកិច្ច​បាន​ដឹក​ប​ញ្ចូ​ន​យកទៅ រួមទាំង​វត្ថុតាង ដើម្បី​កសាង​សា​ណុំ​រឿង ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់ ។ ចំណែក​ទីតាំង​ខាងលើ ត្រូវបាន​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ បិទទ្វា​ជា​ស្ថាពរ​តែម្ដង ៕S/

​ឃាត់ខ្លួន​នារី​វ័យក្មេង​ចំនួន​៥​នាក់​ក្នុង​ហាង​ម៉ាស្សា​មួយ​សង្ស័យ​បង្កប់​សេវា​ផ្លូវភេទ​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ