ដោយៈបូព៌ព្រឹក្ស/ភ្នំពេញៈលោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តនូវយុទ្ធសាស្រ្តធំៗចំនួន០២ ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩។ ការអនុវត្តវិធានការសុខាភិបាលនៅតែសំខាន់និងជាយុទ្ធសាស្រ្តចម្បង។នេះយោងតាមប្រភពវិទ្យុបាយ័ន នៅថ្ងៃទី២៨ខែសីហានេះ។

យុទ្ធសាស្រ្តធំៗចំនួនពីរនោះរួមមាន៖ ការអនុវត្តវិធានការសុខាភិបាលឲ្យបានល្អ(៣កុំ ៣ការពារ) និងការចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា។

(រូបថត វិទ្យុបាយ័ន)

ប្រភពដដែលបានស្រង់សម្តីលោកវេជ្ជបណ្ឌិត ងី មានហេងដែលបានអំពាវនាវប្រជាពលរដ្ឋដល់មិនបាន ចាក់វ៉ាក់សាំងសូមអញ្ជើញមកទទួលចាក់វ៉ាក់សាំងនៅ មនី្ទរពេទ្យបង្អែកទាំងប្រាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ដូចជា៖ មន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ, មន្ទីរពេទ្យបង្អែកចតុមុខ, មន្ទីរពេទ្យបង្អែកដង្កោ,មន្ទីរពេទ្យបង្អែក មិត្តភាព កម្ពុជា-ចិន សែនសុខ, មន្ទីរពេទ្យបង្អែកច្បារអំពៅ, មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង,មន្ទីរពេទ្យបង្អែក សម្តេចឪ សម្តេចម៉ែ និងមន្ទីរពេទ្យបង្អែកព្រែកព្នៅ។

លោកបញ្ជាក់ថាក្រុមការងារគ្រូពេទ្យចំនួន៥០០នាក់ រងចាំចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរាល់ថ្ងៃ ចាប់ពីម៉ោង៨ព្រឹក រហូតដល់៥ល្ងាច៕សរន