​ដោយៈ ទេព​មង្គល / ភ្នំពេញៈ ចាប់ពី​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០២១ ខាងមុខនេះ តទៅ អគ្គនាយដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា (​អ​.​គ​.​រ​.) បានសម្រេច​ដាក់ឱ្យអនុវត្ត​មុខងារ គ្រប់គ្រង​ទូរស័ព្ទ​ចល័ត និង​ឧបករណ៍ ប្រើប្រាស់ សុ​ី​ម​កាត​ផ្សេងទៀត ។​

​នេះ​បើតាម​សេចក្ដីជូនដំណឹង របស់​អគ្គនាយដ្ឋាន​គ​យ និង​រដ្ឋាករ​កម្ពុជា ចុះ​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០២១ ស្ដីពី​ការដាក់ឱ្យ​អនុវត្ត​មុខងារ គ្រប់គ្រង​ទូរស័ព្ទ​ចល័ត និង​ឧបករណ៍ប្រើប្រាស់ ស៊ីម​កាត​ផ្សេងទៀត ទាញយក​សៀវភៅ​មគ្គុទេសក៍ ប្រើប្រាស់​មុខងារ គ្រប់គ្រង​ទូរស័ព្ទ​ចល័ត និង​ឧបករណ៍ប្រើប្រាស់ ស៊ីម​កាត​ផ្សេងទៀត​។​

​ចំណែក​នីតិវិធី​លម្អិត នៃ​ការអនុវត្ត​មុខងារ​នេះ អគ្គនាយដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​ញ្ជា​ក់ថា មាននៅ​ក្នុង ” សៀវភៅ​មគ្គុទេសក៍ មុខងារ​គ្រប់គ្រង​ទូរស័ព្ទ​ចល័ត និង​ឧបករណ៍ប្រើប្រាស់ សុ​ី​ម​កាត​ផ្សេងទៀត ” ដែល​អាច​រកបាន នៅលើ​គេហទំព័រ​ផ្លូវការ របស់ អ​.​គ​.​រ​. ។​

​អ​.​គ​.​រ​. បាន​អះអាងថាៈ ការរៀបចំ​នូវមុខ​ងា​រ គ្រប់គ្រង​ទូរស័ព្ទ​ចល័ត និង​ឧបករណ៍ប្រើប្រាស់ សុ​ី​ម​កាត​ផ្សេងទៀត គឺ​ដើម្បី​ពង្រឹង​ប្រសិទ្ធភាព នៃ​ការប្រមូល​ចំណូល​ពន្ធ​-​អាករ លើ​មុខទំនិញ​ប្រភេទ ទូរស័ព្ទ​ចល័ត នាំចូល​គ្រប់​ប្រភេទ និង​ស្របតាម​យុទ្ធសាស្ត្រ​កៀរគរ​ចំណូល របស់​រាជរដ្ឋាភិបាល​កម្ពុជា ៕/V​