ដោយៈ ទេពកង្រី / កំពង់ឆ្នាំង: រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ បានប្រកាសពី ការបន្តរកឃើញ អ្នកវិជ្ជមានកូវីដ ១៩ តាមរយៈការធ្វើតេស្តរហ័ស ចំនួន ១៥ នាក់ និងមានអ្នកស្លាប់ថ្មី ២ នាក់។
អ្នកដែលមានវិជ្ជមានកូវីដ ១៩ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានដាក់ឲ្យ សម្រាកព្យាបាល នៅមន្ទីរពេទ្យ ខេត្តកំពង់ឆ្នាំង. មណ្ឌលព្យាបាល សាលាបឋមសិក្សា គំរូក្រុង, មណ្ឌលព្យាបាល វិទ្យាល័យតេជោ ហ៊ុន សែន ទឹកហូត, មណ្ឌលព្យាបាល វិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច និងមណ្ឌលវិទ្យាល័យ ហ៊ុន សែន បរិបូណ៌។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាល ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថាៈ មកដល់ពេលនេះ ខេត្តកើតមានអ្នកឆ្លងថ្មី ១៥ នាក់ (ស្ត្រី ៧ នាក់) ធ្វើអោយចំនួនសរុប ២.៧៣១នាក់ (ស្រី្ត ២.៦៨៥ នាក់) អ្នកដែលបានជាសះស្បើយថ្មី ចំនួន ៧ នាក់ (ស្រី្ត ៥ នាក់) សរុបចំនួន ២.២៥០ នាក់ (ស្ត្រី ១.៤១១ នាក់) ដោយឡែក អ្នកស្លាប់ថ្មី ប្រុសស្រី ២ នាក់ ដែលធ្វើអោយអ្នកស្លាប់ សរុប ៧៧ នាក់ (ស្ត្រី ៤៦ នាក់) ក្នុងនោះ អ្នកដែលកំពង់សម្រាកព្យាបាល ៤០៤ នាក់ (ស្ត្រី ២២៨ នាក់)៕/V