ដោយៈតារារិទ្ធ/ភ្នំពេញៈសម្តេចអគ្គមហាសេ នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរា ជាណាចក្រកម្ពុជាសូមអបអរសាទរលោកយាយ ព្រំ កួយ អាយុ៧៦ឆ្នាំរស់នៅភូមិថ្មសំលៀង ឃុំ មៀន ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ដែលទទួលបានការចាក់វ៉ាក់ សាំងលេខរៀងទី៩លាននៅថ្ងៃនេះ ។

សម្ដេចតេជោ ហ៊ុន សែន បានអបអរសាទរនៅក្នុងផេកហ្វេសបុកផ្លូវការនាល្ងាចថ្ងៃទី ២៨ ខែសីហានេះ ។

សម្តេចបានសរសេរថាៈ “ខ្ញុំសូមអបអរ សាទរលោកយាយ ព្រំ កួយ អាយុ៧៦ ឆ្នាំរស់នៅភូមិថ្មសំលៀង ឃុំមៀន ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ដែលទទួលបាន ការចាក់វ៉ាក់សាំងលេខរៀងទី ៩ លាននៅថ្ងៃនេះ ។ មកទល់ពេលនេះកម្ពុជាយើងសម្រេចបាននូវការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ចំនួន៩លាននាក់គឺស្មើនឹង ៩០% នៃប្រជាពលរដ្ឋ ១០ លាននាក់ដែលត្រូវចាក់វ៉ាក់សាំង។

ចំនួននេះមិនទាន់គិតពីការចាក់ជូនកុមារនិងយុវ វ័យដែលមកដល់ពេលនេះចាក់បាន ៦៩.៤៧ ភាគរយនៃចំនួន ១.៩៦៦.៩៣១ នាក់ដែលត្រូវចាក់ព្រមទាំងបងប្អូនដែលបានចាក់ដូសទី ៣ឬ ដូសជំរុញនោះទេ។ប្រសិននិយាយពីតួលេខសរុប យើងចាក់បានលើស១០លាននាក់ដែលប្រមាណ ៦៥ភាគ រយនៃប្រជាជនសរុប១៦លាននាក់។

ខ្ញុំសូមអរគុណដល់បងប្អូនប្រជាពលរដ្ឋក្រុមគ្រូពេទ្យនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានខិតខំចូលរួមនៅក្នុងដំណើរការចាក់វ៉ាក់សាំង។

លោកជំទាវ ឱ វណ្ណឌីន នឹងនាំយកថវិកា១០លាន រៀលនិងសម្ភារៈមួយចំនួនទៀតដែលជាជំនួយរប ស់ខ្ញុំទៅប្រគល់ជូនដោយផ្ទាល់។

សូមជូនពរលោកយាយព្រំ កួយ និងក្រុមគ្រួសារព្រមទាំងប្រជាពលរដ្ឋទូទាំងប្រទេសជួបតែសេចក្តីសុខនិងចៀសផុតពីជំងឺកូវីដ-១៩ ទាំអស់គ្នា”៕