ដោយៈសៅវ៉ាន់ឌី/ព្រះវិហារ ខេត្តព្រះវិហារ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន៥១នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ភាគច្រើនជាពលរដ្ឋរស់នៅស្រុករវៀង។ នេះបើតាមសេចក្តីប្រកាសព័ត៏ ក្នុងថ្ងៃនេះ ឲ្យដឹងថា មានអ្នកជំងឺចំនួនមួយនាក់ បានជាសះស្បើយពីជំងឺ។

រដ្ឋបាលខេត្តព្រះវិហារ បានឱ្យដឹងថា ក្នុងចំណោមអ្នកជំងឺកូវីដទាំង៥១នាក់ គឺភាគច្រើនរកឃើញនៅស្រុករវៀង ហើយត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមណ្ឌលព្យាបាលជំងឺកូវីដកម្រិតស្រាល នៅវិទ្យាល័យជា ស៉ីម ត្បែងមានជ័យ ក្រុងព្រះវិហារ និងមណ្ឌុលព្យាបាលជំងឺកូវីដកម្រិតស្រាល នៅវិទ្យាល័យរវៀង ស្រុករវៀង។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១នេះខេត្តព្រះវិហារបានរកឃើញជំងឺកូវីដ១៩ចំនួន១,០៧៣នាក់ជាសះស្បើយចំនួន ៦០២នាក់ស្លាប់ចំនួន៣នាក់និងកំពុងសម្រាកព្យាបាលចំនួន៤៦៨នាក់ទៀត៕សរន

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះវិហារ