ដោយ ៈប.ជ័យ / បន្ទាយមានជ័យៈឃុំចំនួនបីនៅចុងខាងកើតគឺ ឃុំភ្នំលៀប ទឹកជោរនិងឃុំប្រាសាទនៃស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យទទួលបានការចាក់វ៉ាក់សាំងដល់មូលដ្ឋានលើកទី១ ទាំងកូនក្មេងនិងមនុស្សធំចាប់ពីថ្ងៃទី២៧ខែសីហាឆ្នាំ២០២១ តទៅ ។

លោក ឃូ ពៅ អភិបាលស្រុក បានដឹកនាំក្រុមការងារស្រុក ឃុំ ភូមិ និងប្រជាការពារ សហការជាមួយក្រុមគ្រូពេទ្យនៃការិយា ល័យសុខាភិបាលស្រុកដើម្បីចាក់វ៉ាក់សាំងលើកទី១ ជូនប្រជាពលរដ្ឋពេញវ័យនិងមនុស្សចាស់ក្នុងឃុំទឹកជោរ ឃុំប្រាសាទ ឃុំភ្នំលៀប ។

យោងមន្ត្រីក្រុមការងារបានអោយដឹងកាលពីថ្ងៃទី២៨ខែសីហាថា៖ ទីតាំងនៅសាលាបឋមសិក្សាតាប៉ុន សម្រាប់ឃុំទាំង៣ ។

ចំណែកមន្ទីរសុខាភិបាលខេត្តបន្ទាយមាន ជ័យបានអោយដឹងថ្ងៃទី២៨ខែសីហាដែរថា ៖ សម្រាប់កុមារនិងយុវវ័យមានអាយុចាប់ ពី១២ទៅក្រោម១៨ឆ្នាំ នៅឃុំភ្នំលៀប ទឹកជោរ និងឃុំប្រាសាទ ក៏ដូចឃំុទាំងអស់នៅស្រុកព្រះនេត្រព្រះ នឹងទទួលបានការចាក់វ៉ាក់សាំងពីថ្ងៃទី១ខែកញ្ញាតទៅ ។
ទីតាំងនៅតាមមណ្ឌលសុខភាពនិងទីកន្លែងក្បែរមណ្ឌល ៕សរន