​ជំរុញ​ឱ្យ​អ្នកបើកបរ​រថយន្ត​និង​ជំនួយការ​បោះបង់​ការសេព​គ្រឿងញៀន​

1010
ចែករម្លែក

​ដោយ​: គង់​ហេង​/​កំពង់ចាម​: អភិបាលខេត្ត​កំពង់ចាម​បាន​ជំរុញ​ឲ្យ​អ្នកបើកបរ​រថយន្ត និង​ជំនួយការ ឬ​ព្រូ​ចំនួន ៥៣ នាក់​ដែល​ខាង​នគរបាល​បាន​ចាប់ខ្លួន យកមក​ធ្វើតេស្ត​រកឃើញ​កាលពីពេល​ថ្មីៗ​មាន​ផ្ទុក​នូវ សារធាតុ​គ្រឿងញៀន​ក្នុង​ខ្លួន​។​ពេល​កំពុងបើក​បរប​ញ្ជា​ចង្កូតរថយន្ត​នោះ គឺ​បាន​អាន និង​ចែក​មាត្រា ៦៣ ច្បាប់​ស្តី​ការ​ត្រត​ពិនិត្យ​គ្រឿងញៀន ដើម្បី​ឲ្យ​ជន​ទាំងនោះ​បោះបង់​សកម្មភាព​ខុសច្បាប់​នេះ​ចោល​។​
​ ​
​លោក គួច ចំរើន អភិបាលខេត្ត​កំពង់ចាម​បាន​អាន និង​ចែក​ដោយផ្ទាល់​នូវ​មាត្រា ៦៣ ចំពោះមុខ​លោក ហួត វុទ្ធី ជា​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​នេះ និង​មន្ត្រីនគរបាល ទៅកាន់​អ្នកបើកបរ និង​ជំនួយការ​បើកបរ​ថា «​បទ​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿងញៀន​» គឺ​បុគ្គល​ណា​ដែល​បើកបរ​យានយន្ត​តាមផ្លូវ​គោក ផ្លូវទឹក ឬ​ផ្លូវអាកាស នៅពេលដែល​ខ្លួន​ស្ថិតនៅក្រោម​ឥទ្ធិពល​នៃ​គ្រឿងញៀន ដែល​ខ្លួន​បាន​ប្រើប្រាស់​ដោយ​ខុសច្បាប់ ទោះបី​គ្មាន​សញ្ញា​បង្ហាញ​ឲ្យ​ឃើញ​ពី​ខាងក្រៅ​ថា បាន​ប្រើប្រាស់​គ្រឿងញៀន​ក៏ដោយ ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី មួយខែ ទៅ មួយឆ្នាំ និង​អាច​ត្រូវ​ទទួល​បន្ថែម​នូវ​ទោសពិន័យ​ជា​ប្រាក់​ពី មួយ​សែន​រៀល​ទៅ​ពីរលាន​រៀល ប្រសិនបើ​ឥទ្ធិពល​នៃ​គ្រឿងញៀន​នេះ​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​សុវត្ថិភាព​នៃ​ការបើកបរ​។​

ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី មួយ ឆ្នាំទៅ ពីរ ឆ្នាំ និង​អាច​ត្រូវ​ទទួល​បន្ថែម​នូវ​ទោសពិន័យ​ជា​ប្រាក់​ពី ពីរលាន រៀល​ទៅ បួន​លាន​រៀល ក្នុងករណី​ដែល​ការបើកបរ​ខាងលើនេះ បង្ក​ឲ្យ​មាន​របួស​ដល់​អ្នកដទៃ ហើយ​បណ្តាល​ឲ្យ​មាន​អសមត្ថភាព ធ្វើ​ការងារ​ស្មើ ឬ​លើសពី ប្រាំបី ថ្ងៃ​។​​ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី ពីរ ឆ្នាំ ទៅ ប្រាំ ឆ្នាំ និង​អាច​ត្រូវ​ទទួល​បន្ថែម​នូវ​ទោសពិន័យ​ជា​ប្រាក់​ពី បួន​លាន រៀល​ទៅ ១០​លាន​រៀល ក្នុងករណី​ដែល​ការបើកបរ​ខាងលើនេះ​បង្ក​ឲ្យ​មាន​របួស​ដល់​អ្នកដទៃ ហោ​យ​បណ្តាល​ឲ្យ​ពិការ​អចិន្ត្រៃយ៍ ឬ​ស្លាប់​។​
​ ​
លោក​អភិបាលខេត្ត​បាន​មានប្រសាសន៍​សង្កត់ធ្ងន់​ថា ធាតុពិត​ច្បាប់​មិនដែល​អនុគ្រោះ​ឲ្យ​ជនណាម្នាក់​ឡើយ ប៉ុន្តែ​នេះ​ជា​វិធានការ​រដ្ឋបាល​សាកល្បង ចាប់​ឃាត់ខ្លួន​យកមក​អប់រំ និង​ចេញ​ដីកា​បញ្ជូន​ខ្លួន ដើម្បី​ព្យាបាល​ផ្តាច់​សារធាតុ​គ្រឿងញៀន​ក្នុង​ខ្លួន​អស់លោក​នៅតាម​មូលដ្ឋាន​រៀងៗ​ខ្លួន​។ ដោយ​វិធានការ​បែបនេះ​យើង​អនុវត្តន៍​ចំនួន បួន លើក​តែប៉ុណ្ណោះ ហើយ​នេះ​ជា​វិធាន​ការលើក​ទី​ពីរ ពោលគឺ​វិធាន​ការលើក​ទី ប្រាំ នោះ គឺ​យើង​នឹង​ចាប់ខ្លួន​បញ្ជូន​តាម​នីតិ​វិធី ដើម្បី​ឲ្យ​អនុវត្តន៍​ច្បាប់​មាត្រា ៦៣ នៃ​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន​ខាងលើ​យ៉ាងពិត​ប្រាកដ​។​

​លោក មាស សុ​ទ្ធី ហៅ គួ​យ វ័យ ៥៤ ឆ្នាំ​ជា​ម្ចាស់​រថយន្ត​ដឹកទំនិញ​ធុន​ធំ​ម្នាក់​នៅ​ក្រុង​កំពង់ចាម​បានដឹង​នៅ​ថ្ងៃទី ២១ ឧសភា​ថា លោក​សូម​ចូលរួម​គាំទ្រ​យ៉ាង​ពេញទំហឹង​នូវ​វិធានការ និង​ចំណាត់​របស់​អាជ្ញាធរខេត្ត​កំពង់ចាម​លើ​អ្នកបើកបរ និង​ជំនួយការ​បើកបរ​ដែល​បាន​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​ពី​លើក​កន្លងមកនេះ​។ ដោយ​លោក​ក៏មាន​រថយន្ត​ចំនួន ប្រាំ គ្រឿង​ដែរ បាន​ជួល​តៃកុង​បើកបរ​ទាំងអស់​។ ប៉ុន្តែ​ក្នុង​យុទ្ធនា​ការចាប់​ឃាត់​យកមក​ធ្វើតេស្ត របស់​សមត្ថកិច្ច​រយ​:​ពេល​ប៉ុន្មាន​សប្តាហ៍​នេះ គឺ​ទាំង​អ្នកបើកបរ និង​ជំនួយការ​បើកបរ​រប​ស់លោក​អត់​មាន​ពាក់ព័ន្ធ នឹង​ការប្រើប្រាស់​គ្រឿងញៀន​ទេ​។​

​ម្ចាស់​រថយន្ត​ដឹកទំនិញ​ម្នាក់នេះ​បាន​បន្តថា ការដែល​លោក​ចូលរួម​គាំទ្រ​វិធានការ និង​ចំណាត់ការ​របស់​អាជ្ញាធ​រ​នេះ គឺ​ក្រៅពី​អ្នកបើកបរ និង​ជំ​នួន​ការ ឬ​ព្រូ​ដែល​ប្រើប្រាស់​គ្រឿងញៀន​បង្ក​ឲ្យ​ប៉ះពាល់ ឬ​បង្កើត​បទល្មើស​ខុសច្បាប់​លើ​ដងផ្លូវ​សាធារណ​:​នោះ គឺ​ពួកគេ​មួយចំនួន​ដែលមាន​ផ្ទុក​សារធាតុ​ញៀន​នេះ បាន​ឈានទៅ​ប្រព្រឹត្ត​អំពើចោរកម្ម​បន្ថែមទៀត​។

ការ​នេះ​លោក​បានជ្រើសរើស​អ្នកបើកបរ ក្រៅ​អំពី​មាន​ប័ណ្ណបើកបរ គឺ​ត្រូវ​ស៊ើបសួរ​ពី​សាវតា ទីលំនៅ​ពិតប្រាកដ​របស់​ពួកគេ រួមជាមួយ​កិច្ចសន្យា​មិន​ប្រើប្រាស់​គ្រឿងញៀន និង​ការពិនិត្យ​ជាក់ស្តែង​ជាប្រចាំ​៕S/

​ជំរុញ​ឱ្យ​អ្នកបើកបរ​រថយន្ត​និង​ជំនួយការ​បោះបង់​ការសេព​គ្រឿងញៀន​


អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ