​ប្រែ​សម្រួលៈ​វាសនា​/​បាងកក​៖ ថៃ​នៅ​ថ្ងៃអាទិត្យ​ទី​២៩​សីហា​នេះ​បានប្រកាស​អ្នក​ឆ្លងកូវី​ដ​១៩​ថ្មី​ចំនួន​១៦.៥៣៦​នាក់​និង​អ្នកជំងឺ​កូវី​ដ​ចំនួន​២៦៤​នាក់​ទៀត​បាន​ស្លាប់​នៅ​២៤​ម៉ោង​កន្លងទៅ​។​

​ចំនួន​ឆ្លងកូវី​ដ​១៩​នៅ​ថៃ​បាន​ធ្លាក់ចុះ​បី​បួន​ថ្ងៃ​ជាប់ៗ​គ្នា ដោយ​ម្សិលមិញ​ថៃ​បាន​ប្រកាស​រកឃើញ​អ្នក​ឆ្លង​ថ្មី ១៧.៩៨៤​នាក់​។​ចំនួន​ឆ្លង​ប្រចាំ​ថ្ងៃ​ច្រើន​បំផុត​គឺ​២៣.៤១៨​នាក់ ដែល​ក្រសួង​សុខាភិបា​​ល​ថៃ​បាន​ប្រកាស​កាលពី​ថ្ងៃ​១៣​សីហា​និង​ការស្លាប់​ខ្ពស់បំផុត​ចំនួន​៣១២​នាក់​កាលពី​ថ្ងៃ​១៨​សីហា​។​

​សូមបញ្ជាក់​ថា ចាប់តាំងពី​ថ្ងៃ​០១​មេសា​ពេល​ការផ្ទុះកូ​វីដ​១៩​រលក​ទី​៤​បានចាប់ផ្តើម ថៃ​បាន​រកឃើញ​អ្នក​ឆ្លង​សរុប​១.១៤៥.២២៨​នាក់ និង​១១.០៤៩​នាក់​បាន​ស្លាប់​។​

​រដ្ឋាភិបាល​បាន​ចាត់វិធានការ​ទប់ស្កាត់ ឬ​បិទ​ខ្ទប់​ស្ទើរ​ពាក់កណ្តាល​ប្រទេស​តែ​ការឆ្លង​នៅតែមាន​ចំនួន​មួយ​ម៉ឺន​ក្រាស់​ទៅ​២​ម៉ឺន​នាក់​ក្នុង​មួយថ្ងៃ​អស់​ពេល​ជាច្រើន​សប្តាហ៍​មក​ហើយ ដែល​បង្ខំ​​អោយ​រដ្ឋាភិបាល​សម្លឹង​រក​ផ្លូវ​ដោះស្រាយ​ថ្មី​នៅ​ពេល​អនាគត​។​

​យោងតាម​ប្រភព​រដ្ឋាភិបាល លោកនាយក​រដ្ឋមន្ត្រី​ប្រា​យុទ្ធ ចាន់ អូ​ចា បាន​កំណត់​គោលដៅ​ថ្មី​មួយ​សំរាប់​អនាគត​ប្រទេស គឺ​«​រៀន​រស់នៅ​ជាមួយកូ​វីដ​១៩»​ដោយសារ​ធម្មជាតិ​របស់​វីរុស​ឆ្លង​នេះវា​​ប្រែប្រួល​ជា​រៀង​រហូត​មិន​ងាយ​កំចាត់​វា​បាន​ទាំងស្រុង​ទេ​។​

​អាជ្ញាធរ​នឹង​ថ្លឹងថ្លែង​វិធានការ​គ្រប់គ្រង​កូវី​ដ​១៩​ហើយ​អនុញ្ញាត​អោយ​ប្រជាជន​វិល​ទៅកាន់​ជីវភាព​ធម្មតា​និង​មាន​សកម្មភាព​សេដ្ឋកិច្ច​ឡើងវិញ​ជា​បណ្តើរៗ​។​ឧទាហរណ៍​នៃ​មធ្យោបាយ​នេះ​ត្រូវ​​បានបង្ហាញ​តាមរយៈ​ការបើកទទួល​ទេសចរ​បរទេស​នៅ​កោះ​ភូ​កេត​កាលពី​ថ្ងៃ​១​កក្កដា និង​បន្ទាប់​មក​កោះ​សាម៊ុ​យ​កាលពី​ថ្ងៃ​១៥​កក្កដា​៕

​ឧត្តមសេនីយ៍ ប្រា​យុទ្ធ ចាន់ អូ​ចា ក៏​ធ្វើការ​ប្តេជ្ញាចិត្ត​ជា​ថ្មី​ថា​រដ្ឋាភិបាល​នឹង​ជំរុញ​ការសិក្សា​ស្រាវជ្រាវ​និង​អភិវឌ្ឍ​វ៉ាក់សាំង​ក្នុងស្រុក​