​ប្រែ​សម្រួលៈ​វាសនា​៖ ជនភៀសខ្លួន​អា​ហ្វ​ហ្គានី​ស្ថាន​ម្នាក់​បាន​កើត​បាន​កូនស្រី​ម្នាក់​នៅ​កំពស់​៩.១៤៤​ម៉ែត្រ​ពី​ដី​ក្នុងពេល​ជិះ​យន្តហោះ​ភៀសខ្លួន​ពី​ក្រុង​កា​ប៊ុល​ទៅកាន់​ក្រុង​បៀ​មីង​ហែម ប្រទេស​​អង់គ្លេស​កាលពី​ថ្ងៃ​សៅរ៍​។​

​នាង សូ​ម៉ាន នូ​រី ងា​យុ​២៦​ឆ្នាំ បាន​កំពុងធ្វើដំណើរ​តាម​យន្តហោះ​ជម្លៀស​ពី​ទីក្រុង​ឌុយ​បៃ​ទៅកាន់​បៀ​មីង​ហែម ក្រោយ​ពី​ចេញ​ពី​ទីក្រុង​កា​ប៊ុល​។​

​ដោយ​ឈឺពោះ​កើត​កូន​ពី​លើ​ប្រគុយ​វ៉ែត​ខណៈ​មិនមាន​គ្រូពេទ្យ​ក្នុង​យន្តហោះ ពួក​សមាជិក​បើកបរនិងអ្នកបំរើក្នុងយន្តហោះ​នៃ​ក្រុមហ៊ុន​អាកាសចរណ៍​តួ​ក​គី បាន​ចាត់ចែង​បង្កើត​ទារិកា​នេះ​បាន​ដោយ​ជោគជ័យ​។​

​ក្រុមហ៊ុន​អាកាសចរណ៍​តួ​ក​គី​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ទាំង​ម្តាយ​និង​កូន​មាន​សុខភាព​ល្អ តែ​យន្តហោះ​បាន​បង្ខំ​ចុះ​នៅ​គុយ​វ៉ែត​ដើម្បី​ជា​ការបង្ការ​មុន​បន្តដំណើរ​ទៅ​កាន់​​អង់គ្លេស​៕

​រូបភាព​បង្ហាញ​សមាជិក​នាវិក​នៃ​ក្រុមហ៊ុន​អាកាសចរណ៍​តួ​ក​គី​បី​ទារិកា Havva​ដែល​កើត​លើ​យន្តហោះ​របស់គេ​កាលពី​ថ្ងៃ​សៅរ៍​