ដោយ​:​សុផល​/​ភ្នំពេញ​: មិន​ថា​វ៉ាក់សាំង ស៊ី​ណូ​ហ្វា​ម​, ស៊ី​ណូ​វ៉ា​ក់​, អា​ស្ត្រា ហ្សេ​នេ​កា ឬ​ទៅ​អនាគត​នឹងមាន​វ៉ាក់សាំង​ផ្សេង​ដទៃទៀត​នោះទេ សំខាន់​ការទទួលបាន​នូវ​វ៉ាក់សាំង​ទាំងនោះ កើតចេញ​មកពី​ការខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា ជាពិសេស ពី​សម្តេចនាយក​រដ្ឋមន្ត្រី ។ នេះ​ជាការ​លើកឡើង​របស់លោក ហ៊ុន ម៉ា​នី សមាជិកសភា និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់លោក​កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែសីហា​នេះ​។​

​លោក​បាន​គូសបញ្ជាក់​ទៀតថាៈ «​ការប្រឹងប្រែង​របស់​រា​ជ​រដ្ឋាភិបាល និង​របស់​សម្តេច គឺ​ដើម្បី​ធានា​ឲ្យ​កម្ពុជា​មាននូវ​វ៉ាក់សាំង​គ្រប់គ្រាន់​ក្នុង​ដៃ​សម្រាប់​ចាក់​ជូន​ប្រជាជន​កម្ពុជា​រាប់លាន​នាក់ ទាំង​ដូ​ស​ទី​១ ដូ​ស​ទី​២ និង​ដូ​ស​ទី​៣ ដើម្បី​ការពារ​អាយុជីវិត​ប្រជាជន​យើង​។​»

​ក្នុងឱកាស​នោះ មេដឹកនាំ​វ័យក្មេង​រូបនេះ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​បន្ត​ចូលរួម​ទទួល​ការចាក់​វ៉ាកសាំង​ទាំងអស់គ្នា សម្រាប់​សុវត្ថិភាព​យើង គ្រួសារ និង​យើងទាំងអស់គ្នា​។​

​លោក ហ៊ុន ម៉ា​នី សម្រាប់​ដូ​ស​ទី​៣​នេះ លោក​បានទទួល​ការចាក់​វ៉ាក់សាំង Sinovac៕​