ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​បង្ហោះ​សារ​ខ្លី​មួយ​ជាមួយនិង​រូបថត​ចៅ​ទី ២០ របស់​សម្តេច ២ សន្លឹក ដែល​ស្លៀក​សំលៀកបំពាក់​យោធា​និង​ដៃ​កាន់​កាំភ្លើង​ជ័រ ។ នៅក្នុង​សារ​ឆ្លើយតប​ទៅ​ចៅប្រុស​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​បែប​ចំអក​ទៅ​ឲ្យ​ប្រទេស​មហាអំណាច​មួយ ចំនួន​ដែល​បាន​ចាញ់​សង្គ្រាម​នៅ​អាហ្គានីស្ថាន និង បាន​រត់ចោល​អាហ្គានីស្ថាន បង្ក​ឲ្យ​ប្រទេសមួយ​នេះ​កំពុង​ជួប​នូវ​វិបត្តិ​សង្គ្រាម និង សិទ្ធិមនុស្ស​យ៉ាងធ្ងន់ធ្ងរ ។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានសរសេរថា​៖« ម៉ោង​៦ និង​១៥​នាទី​ព្រឹក​មិញ​ចៅ​ទី ២០ ផ្ញើ​រូបថត​២​សន្លឹក​និង​សារ​សម្លេង​មកឱយ​ជីតា​ប្រាប់ថា​ចៅ​ផ្ញើ​រូបថត​ជូន​លោកតា ។​ខ្ញុំ​សួរ ទៅ​ចៅ​ស្លៀកពាក់​ទា​ហ៊ាន​ត្រៀម​ចេញទៅ​អា​ហ្គ្រា​នី​ស្ថាន​ឬអី ?​កុំទៅ​ចៅ​ព្រោះ​មហាអំណាច​កំពុង​រត់ចោល​អា​ហ្គ្រា​នី​ស្ថាន​ចៅ​ទៅ​ក៍​ជួយ​អា​ហ្គ្រា​នី​ស្ថាន​មិនបាន​ដែរ​ព្រោះ​ប្រទេស មហាអំណាច​កំពុង​ចាញ់​រត់​ទៅផ្ទះ​គេ​អស់ហើយ​ម្យ៉ាងទៀត​កាំភ្លើង​ចៅ​មិន​ទំនើប​ដូច​កាំភ្លើង​ប្រទេស​មហាអំណាច​ទេ​» ។

​សម្តេច​បាន​បន្ថែមថា​៖«​ចៅ​កុំទៅ​ចៅ​នៅ​ជួយ​តា​ប្រឆាំង​កូ​វីដ​-១៩ ល្អ​ជាង ,​ចៅ​ឆ្លើយថា​ពេល​កូ​វីដ​ម៉ាក់​មិនឱយ​ចេញពីផ្ទះ​ទេ​លោកតា​។​ល្អ​ឡើងវិញ​។​»៕