​ប្រែ​សម្រួលៈ​វាសនា​/​មែ​ល​ប៊​ន​៖ អូស្ត្រាលី​កាលពី​ថ្ងៃអាទិត្យ​បាន​រក​ឃើញ​អ្នក​ឆ្លងកូវី​ដ​១៩​ថ្មី​ច្រើន​បំផុត​១.៣២៣​នាក់ នៅពេល​ការជជែក​ពិភាក្សា​កំពុង​ពុះកញ្ជ្រោល​អំពី​ថា​តើ​ប្រទេស​នេះ​គួរ​​ចាប់ផ្តើម​រស់នៅ​ជាមួយ​វីរុស​ក្នុង​សហគមន៍​ឬ​យ៉ាងណា បន្ទាប់​ពី​បិទ​ខ្ទប់​អស់​ចាង​២​ខែ​តែ​ការឆ្លង​រាលដាល​មិន​ស្រកស្រុត​។​

​រដ្ឋ​មាន​ប្រជាជន​ច្រើន​បំផុត​នៅ​អូស្ត្រាលី គឺ​ញូ​វ​សោត​វេលស៍ បាន​រាយការណ៍​អ្នក​ឆ្លង​ថ្មី ១.២១៨​នាក់​នៅ​ពេល​អាជ្ញាធរ​នៅ​ទីនោះ​ប្រុង​បន្ធូរបន្ថយ​ការ​រឹតបន្តឹង​ខ្លះ ក្រោយ​ការបិទ​ខ្ទប់​អស់​៩​សប្តាហ៍​ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ចុង​ខែ​កញ្ញា​។​

​អភិបាលរដ្ឋ​ញូ​វ​សោយ​វេលស៍​ក្នុងពេល​ជាមួយគ្នា​បាន​ប្តេជ្ញា​បើក​រដ្ឋ​ឡើងវិញ​នៅពេល​ប្រជាជន​នៅក្នុង​រដ្ឋ​អាយុ​១៦​ឆ្នាំ​ឡើង​ចំនួន​៧០​ភាគរយ​បាន​ចាក់​វ៉ាក់សាំង​រួចហើយ​និង​ត្រឹម​ថ្ងៃអាទិត្យ​​នេះ​វា​សំរេច​បាន​គោលដៅ​បាន​ពាក់កណ្តាល​ហើយ​។​

​នៅ​រដ្ឋ​វិច​ធឺ​រៀ​ដែល​ជារ​ដ្ឋ​ធំ​បំផុត​ទី​២ បាន​រាយការណ៍​អ្នក​ឆ្លង​ថ្មី​៩២​នាក់ ដែល​ជា​ចំនួន​ឆ្លង​ប្រចាំថ្ងៃ​ខ្ពស់​បំផុត​នៅពេល​ជិត​១​ឆ្នាំ​មកនេះ​។​

​ការបិទ​ខ្ទប់​របស់​រដ្ឋ​នេះ​ត្រូវ​ចប់​នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​ក្រោយ តែ​អភិបាលរដ្ឋ​បាន​និយាយថា វា​នឹង​ត្រូវ​ពន្យារពេល​។​

​ការបិទ​ខ្ទប់​ទីក្រុង​មែ​ល​ប៊​ន​ក៏​នឹង​ត្រូវ​ពន្យារ​ពេល​នៅពេល​អាជ្ញាធរ​ខិតខំ​កំចាត់​វីរុស​បំ​ប្លែងខ្លួន​Delta​។​ប្រជាជន​ជិត​៧​លាន​នាក់​នៅ​មែ​ល​ប៊​ន​និង​រដ្ឋ​វិច​ធឺ​រៀ ត្រូវ​ចេញពី​ការបិទ​ខ្ទប់​រយៈពេល​៤​សប្តាហ៍​នៅ​ថ្ងៃ​ព្រហស្បតិ៍ តែ​អភិបាលរដ្ឋ​បាន​និយាយថា វា​ទំនងជា​មិន​អាច​ទេ​ដោយសារ​ការឆ្លង​កើនឡើង​ដល់​៩២​ករណី​ដូច្នេះ​៕

​ប្រជាជន​រង់ចាំ​ចាក់​វ៉ាក់សាំង​កូវី​ដ​១៩​នៅ​មែ​ល​ប៊​ន​កាលពី​ថ្ងៃ​២៧​សីហា​