ដោយៈ ដកស្រង់ពីវចនានុក្រម សម្តេចសង្ឃរាជ ជួន ណាត
សុមនា
(—ម៉ៈ—)
នាមសព្ទ
( សំ. បា. ) ម្លិះរួត (ព. កា.)
សុមនាមានផ្កាក្រអូបឆ្ងាញ់ អ្នកផងស្រឡាញ់ឥតសល់ម្នាក់ បណ្ដែតលើទឹកធាតុត្រជាក់ គួរស្ម័គ្រចង់ក្រេបផឹកម្ដងៗ ។
សុមនាបុស្ប ផ្កាម្លិះរួត (ព.កា.)
ជាតិសុមនាបុស្ប សត្រសុសមានក្លិនឆ្ងាញ់ អ្នកផងរែងស្រឡាញ់ ញ៉ាំងក្ដីក្នាញ់ឲ្យស្រាកស្រាល ។
សំយាក
(—យ៉ាក)
កិរិយាសព្ទ
ធ្វើឲ្យធ្លាក់សស្រេកសស្រាក
សំយាកសក់ ឱនក្បាលចុះរំសាយសក់វែងសស្រេកសស្រាក ។
ធ្លាក់ទោរត្រសាយចុះក្រោម
ដូងសំយាកធាង ។
ស្ករ
នាមសព្ទ
វត្ថុមានរសផ្អែមកើតអំពីទឹកអំពៅ, ទឹកត្នោតជាដើម ដែលរំងាស់ឲ្យបានសាច់ ( បា. សក្ខរា; សំ. ឝក៌រា ហៅចំពោះតែ ស្ករក្រាម ) ។ ស្ករក្រាម ស្ករអំពៅមានសាច់រឹងជាដុំៗ សណ្ឋានក្រួស ។ ស្ករដូង ស្ករកើតពីទឹកផ្កាដូង ( មិនសូវមាន ) ។ ស្ករត្នោត ស្ករកើតអំពីផ្កាត្នោត ( ជារបរធំមួយរបស់ខ្មែរ ) ។ ស្ករទន្សែ ស្ករកើតពីទឹកផ្កាទន្សែ ( ក្នុងកម្ពុជរដ្ឋមិនដែលធ្វើ ) ។ ស្ករផែន ស្ករដែលចាក់ជាផែន ( កាលបើដាក់តម្រួតៗគ្នា ស្រាក់នឹងស្លឹកត្នោត ហៅ ស្ករស្រាក់ ) ។ ស្ករ-ស ស្ករអំពៅមានសាច់ស ។ ស្ករអំពៅ ស្ករបន្ទះដែលកើតពីទឹកអំពៅ ។ ល ។ ព. ទ. បុ. ស្ករជិតស្រមោច ស្ត្រីជិតបុរស ( ច្រើនតែប៉ះនាយប៉ះអាយ ) ។
ស្កាល
កិរិយាសព្ទ
រម្ងាប់, អន់, ថយខ្សោយស្រាកស្រាលជាងប្រក្រតី
ជំងឺស្កាល, រមាស់ស្កាល, កមស្កាល ។
ស្កាលទុក្ខ ស្រាកស្រាលទុក្ខ ។
គុណសព្ទ
រម្ងាប់, អន់, ថយខ្សោយស្រាកស្រាលជាងប្រក្រតី
ជំងឺស្កាល, រមាស់ស្កាល, កមស្កាល ។
ស្កាលទុក្ខ ស្រាកស្រាលទុក្ខ ។
ស្ទេញ
គុណសព្ទ
ក្ដៅសាច់ងំក្រស្រាក
ក្ដៅស្ទេញ, គ្រុនស្ទេញ ។