​ដោយៈ ដកស្រង់​ពី​វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត​

​ស្បើយ​

​កិរិយាវិសេសន៍​

​ដែល​ស្រាក​, ​ស្រាល​, ​តិច​ចុះ​; ស្រាន្ត​, ​ស្រាកស្រាន្ត​; ដែល​ផុត​ចាក​ទុក្ខព្រួយ​; ដែល​អស់សង្ឃឹម​
​ភ្លៀង​ស្បើយ ភ្លៀង​អន់​, ​ភ្លៀង​នៅមាន​តិចតួច ។​
​ជំងឺ​ស្បើយ ជំងឺ​ស្រាកស្រាន្ត ។ រាប់អាន​យ៉ាង​ស្បើយ រាប់អាន​យ៉ាង​ស្រាល​, ​យ៉ាង​តោះតើយ​, ​យ៉ាង​សោះអង្គើយ ។ ស្បើយ​រហើយ ស្រាក​ស្រាល​ទុក្ខព្រួយ ឬ​ស្រាក​ស្រាល​ជំងឺ ។ ជាសះស្បើយ ជា​ស្រឡះ​, ​អស់​ជំងឺ ។ ស្បើយ​គ្រោះថ្នាក់ រួច​ផុតពី​គ្រោះថ្នាក់ ។ ស្បើយអាគក ( ព​. ​ប្រ​. ) ហើយគ្នា​, ​អស់សង្ឃឹម (​ព​. ​សា​.) ព​. ​កា​. សាមញ្ញ​ថា​
​បើ​ស្បើយអាគក ហើយ​តើ​ត្រូវ​រក ពី​ណា​មក​ផ្សំ មានតែ​ត្រូវ​រក កុំ​នៅ​សម្ងំ តែ​កុំ​បន្លំ លួចលាក់​ទ្រព្យ​គេ ។​ល​។​

​គុណសព្ទ​

​ស្រន់​

​កិរិយាសព្ទ​

​ស្រាក​, ​អន់​, ​ថយ​
​មិនទាន់​បាត់​ឈឺ​ទេ គ្រាន់តែ​ស្រន់​, ​ស្រន់​អន់​ឈឺ​, ​បាន​ស្រន់​អន់​ឃ្លាន ។​

​បរិវារ​សព្ទ​

​ពាក្យ​សម្រាប់​និយាយ​ផ្សំ​នឹង​ពាក្យ បន់ ថា​
​បន់ស្រន់ គឺ​បន់​សុំ​ឲ្យ​ជំងឺ​បាន​ធូរស្រាល​, ​ឲ្យ​បាន​ដូច​បន់ ។​

ស្រាន្ត​

(​ស្រា​ន​)

​គុណសព្ទ​

( សំ​. ឝ្រា​ន្ត​; បា​. ​សន្ត ) ដែល​លំបាក​; នឿយ​; ហត់​; នឿយហត់​; អស់កម្លាំង​។​
​ខ្មែរ​ប្រើពាក្យ​នេះ ច្រើន​សំដៅ​សេចក្តី​ថា “​ដែល​អន់​, ​ដែល​បាន​អន់​គ្រាន់បើ​” (​ច្រើន​និយាយ​ពី​ជំងឺ​)
​ជំងឺ​ស្រាន្ត​; ( ច្រើន​និយាយថា ស្រាកស្រាន្ត ស្រាក​អស់កម្លាំង​; អន់​ឈឺ ។ ម​. ​ព​. ស្រាក ផង ) ។​

​ស្រិចៗ​

​កិរិយាវិសេសន៍​

​ដែល​ស្រក់​តិចៗ​មិន​ស្រាក​, ​ដែល​ស្រក់​សស្រិច​
​ទឹក​ស្រក់​ស្រិចៗ​, ​រលឹម​ស្រិចៗ ។​

​ស្រិម​

​កិរិយាវិសេសន៍​

( សំ​. ​ស្រិ​ម្ភ “​បៀតបៀន​; ពិឃាត​; បំបាត់​បង់​, ​ធ្វើ​ឲ្យ​វិនាស​, ​ឲ្យ​លិចលង់​” ) ដែល​លិច​បន្តិច​ម្ដងៗ​សន្លឹម​
​លិច​ស្រិម ។​
​ព​. ​ប្រ​. ​ដែល​ចេះតែ​ខាតបង់​ហិនហោច​ទ្រព្យសម្បត្តិ​ឥតមាន​សេចក្តីចម្រើន ឬ​ដែល​ចេះតែ​ដុនដាប​ពៀប​ចុះ​ឥត​ស្រាកស្រាន្ត ។​