ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ ក្រុមហ៊ុនហ្គ្រែនដាយអឹម៉ិនស៊ីធី (Grand Diamond City Casino )និងប៉ោយប៉ែតរីសត (Poipet Resort Casino ) មានមូលដ្ឋាននៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតកាលពីថ្ងៃ ទី២៩ខែសីហាឆ្នាំ២០២១បានស្រុះស្រួលមូលមតិគ្នាទៅធ្វើបុណ្យនៅខ្មែរជាយដែនជ័យភូមិនាភូមិទំនប់ក ៥ សង្កាត់/ក្រុងប៉ោយប៉ែត។

នៅទីនោះប្រធានក្រុមហ៊ុននិងសហការីបានផ្តល់អំណោយស្បៀងអាហារនិងថវិកាមួយលើកទៀតដល់រដ្ឋបាលខេត្ត បន្ទាយមានជ័យ ដែលមានលោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងមន្ត្រីអ្នកពាក់ព័ន្ធ អញ្ជើញទទួលអំណោយឧបត្ថម្ភរបស់សប្បុរសជនពី ក្រុមហ៊ុនហ្គ្រែនដាយអឹម៉ិនស៊ីធី និងប៉ោយប៉ែតរីសត ឃីតចំនួន ៥៩(Kid)កញ្ចប់និងថវិកាចំនួន១២លានរៀលសម្រាប់ខេត្តប្រើប្រាស់ក្នុងការចូលរួមទប់ស្កាត់ការ រីករាលដាល នៃជំងឺកូវីដ-១៩ ក្នុងខេត្ត និងផ្តល់ជូនពលករទាំងធ្វើចត្តាឡីស័កនិងទាំងនៅសម្រាកព្យាបាល។

លោកប្រធានក្រុមហ៊ុនបានឱ្យដឹងថាគ្រប់កាលៈទេសៈដែលអាជ្ញាធរមានសមត្ថកិច្ចនិងប្រជាពលរដ្ឋមានទុក្ខលំបាក ឬសំណូមពរ ក្រុមហ៊ុនតែងចូលរួមចំណែកផ្តល់នូវអំណោយឧបត្ថម្ភជាសម្ភារស្បៀងអាហារនិង ថវិកា ។

លោកអ៊ុំរាត្រីអភិបាលខេត្តបន្ទាយមានជ័យក្នុងនាមរដ្ឋបាលខេត្តបានថ្លែងអំណរគុណនិងជូនពរក្រុមហ៊ុនសូមឱ្យបន្តជោគជ័យមានផលចំណេញឡើងវិញនៅក្រោយផលប៉ះពាល់ពីជំងឺកូវីដ១៩ ។លោកថានឹងយកជំនួយ ឧបត្ថម្ភរបស់ក្រុមហ៊ុនក្រុមហ៊ុនហ្គ្រែនដាយអឹម៉ិនស៊ីធី និងប៉ោយប៉ែតរីសត ក៏ដូចជំនួយរបស់ក្រុមហ៊ុន សប្បុរសជន អង្គការដៃគូអភិវឌ្ឍន៍និងសប្បុរសជននានាទៅប្រើប្រាសឱ្យចំគោលដៅមានប្រសិទ្ធិភាពនិងដល់ ដៃជនរងផលប៉ះពាល់ពីជំងឺកូវីដ១៩ ៕សរន