ដោយៈទេពកង្រី/កំពង់ឆ្នាំងៈនៅរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ អភិបាលរងខេត្តកំពង់ឆ្នាំលោក អម សុភា បានរួមដំណើរជាមួយសហការរីនិងដោយមានការចូលរួមពីអាជ្ញាធរស្រុកបរិបូណ៌ដោយបាននាំយក អំណោយជាស្បៀងរបស់លោក ស៊ុន សុវណ្ណារិទ្ធិអភិបាលខេត្តកំពង់ឆ្នាំងបានឧបត្ថម្ភដល់អាជ្ញាធរឃុំពន្លៃ សម្រាប់ចែកជូនប្រជាពលរដ្ឋដែលជួបការលំបាកដែលរងផលប៉ះពាល់ដោយជំងឺកូវីដ១៩។

អំណោយមាន៖អង្ករ ចំនួន៧០០ គីឡូ ក្រាម ,ត្រីខ២កេស, មីជាតិ២០ កេស,ទឹកសុទ្ធ២០កេស ម៉ាស២០ ប្រអប់និងអាល់កុល២កាន ៕សរន