​ប្រែ​សម្រួលៈ​វាសនា​៖​វៀតណាម​កាលពី​ថ្ងៃអាទិត្យ​បាន​រក​ឃើញ​អ្នក​ឆ្លងកូវី​ដ​១៩​ថ្មី​ចំនួន​១២.៧៥២​នាក់​នៅ​៣៩​ខេត្ត​ក្រុង ដោយធ្វើអោយ​ការ​ឆ្លងកូវី​ដ​១៩​នៅក្នុង​រលក​ថ្មី​រយៈពេល៤​ខែ​មក​នេះ​ឡើង​ដល់​៤៣១.០៧៣​នាក់​។​

​តួលេខ​ឆ្លង​កាលពី​ថ្ងៃ​អាទិត្យ​នេះ​ជា​ការឆ្លង​មួយថ្ងៃ​ខ្ពស់​បំផុត​លំដាប់​ទី​៣ ក្រោយ​ឆ្លង​១៧.៤០៩​នាក់​កាលពី​ថ្ងៃ​២៧​សីហា និង​១៣.៤១៧​នាក់​កាលពី​ថ្ងៃ​២១​សីហា​។​

​ទីតាំង​៣​ដែល​មាន​អ្នក​ឆ្លង​ច្រើនជាងគេ គឺ​ខេត្ត​ប៊ិញ​ហ្វឿង ៥.៤១៤​នាក់ ក្រុង​ហូជីមិញ ៤.៩៥៧​នាក់ និង​ខេត្ត​ឡុង​អាន​ភាគខាងត្បូង ចំនួន​៥៣៣​នាក់​។​

​អ្នកជំងឺ​កូវី​ដ​១៩​ចំនួន​៣៤៤​នាក់​ទៀត​បាន​ស្លាប់​កាលពី​ថ្ងៃ​សៅរ៍​និង​អាទិត្យ ក្នុងនេះ២៥៦​នាក់​នៅ​ទីក្រុង​ហូជីមិញ ។​សរុប​វៀតណាម​មាន​អ្នក​ស្លាប់​ដោយ​កូវី​ដ​១៩​ចំនួន​១០.៧៤៩​នាក់​។​

​បច្ចុប្បន្ន វៀតណាម​មាន​អ្នកជំងឺ​កូវី​ដ​១៩​កំពុង​ដេកពេទ្យ​ចំនួន​ជិត​២០៥.០០០​នាក់ ជាង​៦.៣០០​នាក់​ធ្ងន់ធ្ងរ​ដែល​ត្រូវការ​ឧបករណ៍​ជួយ​ដង្ហើម​និង​២៤​នាក់​ត្រូវការ​ឧបករណ៍​ជំនួយ​ជីវិត​ECMO៕

​ការធ្វើតេ​ស្តិ៍រហ័​សលើ​មនុស្សជាង​១,៦​នាក់​នៅ​តំបន់​មាន​ការឆ្លង​ខ្ពស់​ក្នុង​ទីក្រុង​ហូជីមិញ​អស់​ពេល​១​សប្តាហ៍​បាន​រកឃើញ​អ្នក​ឆ្លងកូវី​ដ​៦៤.៣០០​នាក់​