ដោយៈបាយ័ន/សៀមរាបៈ អ្នកបើកបររថយន្តឱ្យមន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរម្នាក់នៅក្រុងសៀមរាបម្នាក់ ខ្សែ ឡើងផ្សារដែកបណ្តាលឱ្យឆក់ខ្សែភ្លើងរបួសធ្ងន់។ ហេតុការណ៍នេះកើតឡើងកាលពីម៉ោង១១ព្រឹក ថ្ងៃទី៣០ ខែសីហាឆ្នាំ២០២១នេះ ស្ថិតនៅផ្ទះឈ្មោះ សុយ សង្វាត ភេទប្រុសអាយុ៤០ឆ្នាំក្នុងភូមិអូរតា ប្រាក់ ឃុំពួក ស្រុកពួក ក្នុងពេលជនរងគ្រោះស៊ីឈ្នួលផ្សារដំបូលឱ្យផ្ទះខាងលើ។

កងរាជអាវុធហត្ថស្រុកពួកបាននិយាយឱ្យដឹងនៅព្រលប់ថ្ងៃទី៣០ ខែសីហានេះថាជនរងគ្រោះឈ្មោះ ញុង ញឹម ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅ ភូមិព្រៃក្មេង ឃុំខ្នាត ស្រុកពួកនិងមាន មុខរបរបើកបររថយន្ត។
ដោយគាត់សម្រាកពីការងារមកធ្វើជាងផ្សារដែកធ្វើសំយាបផ្ទះនៅទីតាំងខាងលើហើយបានលើកដែកមួយ ដើម (ដែកទំហំ២ហ៊ុនកន្លះប្រវៃង៦ម៉ែត្រ ហើយទៅប៉ះនឹងខ្សែភ្លើងគ្មានស្រោមអមដងផ្លូវបណ្ដាលឲ្យទុស្សេ ខ្សែភ្លើងឆក់ខ្លួនធ្លាក់ពីលើកម្ពស់ប្រហែល៣,៥០ម៉ែត្រមកដី។ជនរងគ្រោះរងរបួសរលាកស្បែកលើដងខ្លួន ហើយត្រូវបានក្រុមគ្រួសារដឹកតាមរថយន្តទៅព្យាបាលនៅមន្ទីរពេទ្យរ៉ូយ៉ាល់អង្គរក្រុងសៀមរាប៕សរន