ដោយ​៖ ភ្នំ​សន្ទុក​-​ប​.​ជ័យ​/​កំពង់ធំ​៖ បើ​មិនមាន​អ្វី​ប្រែប្រួល ហើយ​អវិជ្ជមាន​កូ​វីដ​-១៩ ស្ទើរ​ទាំងអស់នោះ ផ្សារ​ទាំង​២​នេះ​នឹង​បើក​អោយ​ដំណើរការ​អាជីវកម្ម​នៅ​ដើ​ខែកញ្ញា ឆ្នាំ​២០២១ នេះ ។ យ៉ាងណាមិញ​
​អាជីវក​មកពីផ្សារ​កំ​ពង់​ធំ ផ្សារ​ស្ទឹងសែន ចំនួន​១.៤២០​នាក់ ដែល​បានផ្តល់​សំណាក​លើក​ទី​៣ ត្រូវបាន​រកឃើញ​មាន​វិជ្ជមាន​តែ​ចំនួន​៣៣​នាក់​ប៉ុណ្ណោះ ។​

​លោក​ សុខ លូ ​អភិបាល​ខេត្តកំពង់ធំ ឲ្យ​ដឹង​កាលពី​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០២១ អាជីវករ​នៅក្នុង​ផ្សារ​កំពង់ធំ និង​ផ្សារ​ស្ទឹងសែន ហៅ​ផ្សារ​ចាស់ ត្រូវបាន​អាជ្ញា​ធរមាន​សមត្ថកិច្ច​បាន​នឹង​កំពុងតែ​រៀបចំ​ដំណើរ​ការយក​សំណាក់​ជា​បន្តបន្ទាប់ ជា​លើក​ទី​៣ ចាប់ពី​ថ្ងៃទី​២៩ ដល់​ថ្ងៃទី​៣១ ខែសីហា ៕​