ដោយៈគ្រញូង/បាត់ដំបងៈ បុរសម្នាក់បានស្លាប់ភ្លាមៗនៅលើផ្លូវជាតិលេខ៥នៅភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែខណៈកំពុងជិះម៉ូតូ ពេលមេឃកំពុងភ្លៀងធ្លាក់កាលពីល្ងាចថ្ងៃទី៣០ខែសីហាឆ្នាំ២០២១។

មន្ត្រីនគរបាលស្រុកសង្កែបានឪ្យដឹងថា ជនរងគ្រោះឈ្មោះ ចេម សត់ អាយុ៤២ឆ្នាំ រស់នៅភូមិក្បាលថ្នល់ ឃុំកំពង់ព្រៀង ស្រុកសង្កែ ។ឆ្លងតាមការចុះត្រួតពិនិត្យនៅកន្លែងកើតហេតុនិងសាកសពរបស់ជនរងគ្រោះ សមត្ថកិច្ចសន្និដ្ឋានថាបុរសនេះពិតជាត្រូវរន្ទះបាញ់ស្លាប់ពិតប្រាកដមែន៕/PC