​ដោយៈ សុផល / ភ្នំពេញៈ ពេញ​មួយ​សប្តាហ៍​នេះ កម្មវិធី​ស្បៀងអាហារ​ពិភពលោក បាន​សហការ ជាមួយ ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​ចែក​ស្បៀង​ជូន​ដល់ ក្រុមគ្រួសារ​ងាយ​រងគ្រោះ ចំនួន
៣០.០០០ គ្រួសារ ដែល​ក្នុងនោះ មាន​ប្រជាពលរដ្ឋ​សរុប ដែល​ទទួលបាន​ជំនួយ​នេះ ប្រហែល ១៥០.០០០ នាក់ នៅក្នុង​ខេត្ត​ចំនួន​ប្រាំ គឺ​ខេត្តសៀមរាប ឧ​ត្ត​រ​មានជ័យ កំពង់ធំ កំពង់ឆ្នាំង និង ខេត្តពោធិ៍សាត់​។​