ដោយៈ រ៉ាម៉ន / ភ្នំពេញៈ នៅសាលាខណ្ឌទួលគោក កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ លោក ជា ពិសី អភិបាលខណ្ឌទួលគោក និងលោក ម៉ែន សិរី ប្រធានក្រុមប្រឹក្សាខណ្ឌទួលគោក បានអញ្ជើញជួបសំណេះសំណាលជាមួយ មន្ត្រីរាជការ នៃរដ្ឋបាលខណ្ឌទួលគោក និងពិនិត្យមើល ហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងសាលាខណ្ឌទួលគោក។
ក្នុងឱកាសនេះ លោកអភិបាលខណ្ឌ បានផ្ដល់ការណែនាំដល់ មន្ត្រីទាំងអស់ អោយយកចិត្ត ទុកដាក់ បំរើដល់ប្រជាពលរដ្ឋ រួមមានៈ ពង្រឹងការអនុវត្តកិច្ចការរដ្ឋបាល ប្រកបដោយសាមគ្គីភាព វិន័យ ការទទួលខុសត្រូវ និងប្រសិទ្ធភាព , ពង្រឹងការផ្ដល់សេវាល្អ ជូនប្រជាពលរដ្ឋ , ពង្រឹងការងារ ថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់តាមមូលដ្ឋាន និងពង្រឹងការឆ្លើយតបនូវតម្រូវការ និងសំណូមពរ របស់ប្រជាពលរដ្ឋ អោយមានប្រសិទ្ធភាពខ្ពស់ ដោយស្របតាមអនុសាសន៍ ដឹកនាំដ៏ខ្ពង់ខ្ពស់ បំផុតរបស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាក្រកម្ពុជា គឺ”ធ្វើអោយបាន ធ្វើអោយលឿន និងមានតម្លាភាព”៕/V