ដោយ ៖ ប.ជ័យ / បន្ទាយមានជ័យ៖ រដ្ឋបាលក្រុងសិរីសោភ័ណបានប្រកាសថា ថ្មីមកទល់ពេលនេះ មានជននាមិកបានបំភ្លើសព័ត៌មានឬធ្វើព័ត៌មានក្លែងក្លាយថា«មានការរើរុះជួសជុលផ្សារសិរីសោភ័ណ និងជួលតូបក្នុងតម្លៃថ្លៃជាដើម» ដោយមានការចែកចាយសម្លេង តៗគ្នាតាមបណ្ដាញសង្គម ។ 

ក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី៣០ខែសីហាឆ្នាំ២០២១ រដ្ឋបាលក្រុងសិរីសោភ័ណស្តីពីការច្រានចោលពាក្យចចាមអារាម រុះរើផ្សារសិរីសោភ័ណ បានអោយដឹងថា ” ករណីនេះរដ្ឋបាលក្រុងសិរីសោភ័ណកំពុងឲ្យសមត្ថកិច្ចស្រាវជ្រាងរកម្ចាស់សម្លេង និងអ្នកផ្ដើមគំនិតបំផុសព័ត៌មានមិនពិត ហើយឈានទៅក្លែងក្លាយនោះ ដើម្បីចាត់ការតាម នីតិវិធីច្បាប់ និងសូមច្រានចោលព័ត៌មាននេះទាំងស្រុង ” ។

ទន្ទឹមនឹងនេះ រដ្ឋបាលក្រុងសិរីសោភ័ណសូមអះអាងជូនដល់សាធារណៈជន បងប្អូនប្រជាពលរដ្ឋ អាជីវករ ផងដែរថា៖  ផ្សារសិរីសោភ័ណមិនមានការរើរុះ ឬសាងសង់ថ្មីនោះទេ។ 

សូមបញ្ជាក់ថា ព័ត៌មានសារជាសម្លេងនោះបានបន្ថែមលើពាក្យចចាមអារាមមួយចំនួន បានកើតឡើងខណៈពេលដែលផ្សារសិរីសោភ័ណ ដែលជាផ្សាររដ្ឋធំបង្អស់ទី២ នៅក្រុងសិរីសោភ៍ណបានបន្តបិទខ្ទប់១៤ថ្ងៃទៀត ឬបិទខ្ទប់លើកទី២។

ពោលគឺបិទខ្ទប់លើកទី១ ពីថ្ងៃទី១៤ខែសីហាឆ្នាំ២០២១ មក ៕/PC