ថូ​បុរាណ​រកឃើញ​ក្នុង​ដី មានតម្លៃ​ជាង​កន្លះ​លាន​ដុល្លារ​

1653
ចែករម្លែក

​ថូ​ចិន​មួយ​រកឃើញ​ក្នុង​ប្រអប់​ស្បែកជើង​ពុកផុយ​ក្នុង​ដីឥដ្ឋ​ក្នុងប្រទេស​បារាំង គ្រោង​នឹង​ក្លាយជា​តារា​រះ​នៃ​ការលក់​ដេញថ្លៃ​របស់​ក្រុមហ៊ុន Sotheby’s នៅ​ខែ​ក្រោយនេះ​។​

​អ្នកជំនាញ​បានកំណត់​អត្តសញ្ញាណ​ថូ​រកឃើញ​នេះ​ថា​ជា​ថូ​ប៉​សឺ​ឡែ​ន​ដ៏​ល្អឥតខ្ចោះ ផលិតឡើង​សម្រាប់​ព្រះ​ចៅ​អធិរាជ ឈាន​ឡុង នៃ​រជ្ជកាល​ឈី​ង​សតវត្សរ៍​ទី​១៨ ហើយ​តម្លៃ​ណែនាំ​សម្រាប់​ការដេញថ្លៃ​របស់​ថូ​បុរាណ​នេះ​នៅ​ថ្ងៃទី ១២ មិថុនា គឺ​ចាប់ផ្តើម​នៅ​តម្លៃ ៥០ ម៉ឺន​អឺរ៉ូ (​ជាង ៥៨ ម៉ឺន​ដុល្លារ​អាមេរិក​)​។​

​ថូ​នេះ​ត្រូវបាន​រកឃើញ​ដោយ​ចៃដន្យ​ក្នុងចំណោម​វត្ថុ​បុរាណ​ដទៃទៀត​របស់​ជនជាតិ​ចិន​បុរាណ​។​

​ម្ចាស់​ថូ ដែល​បាន​ទាក់ទង​មក​ក្រុមហ៊ុន​ដេញថ្លៃ Sotheby’s កាលពី​បី​ខែ​មុន បាន​និយាយថា “​យើង​មិន​ចូលចិត្ត​ថូ​នោះទេ ហើយ​ជីដូន​ជីតា​របស់ខ្ញុំ​ក៏​មិន​ចូលចិត្ត​វា​ដូចគ្នា​ដែរ​”​។​

​ក្រុមហ៊ុន Sotheby’s និយាយ​នៅលើ​វេ​ប​សាយ​របស់ខ្លួន​ថា “​ប៉​សឺ​ឡែ​ន​ដែលមាន​ម៉ូត​ល្អ​ប្រណីត​បែបនេះ​គឺ កម្រ​មាន​ណាស់​នៅក្នុង​ចំណោម​វត្ថុ​ធ្វើ​ពី​ប៉​សឺ​ឡែ​ន​នា​រជ្ជកាល​ឈី​ង ហើយ​វា​ត្រូវបាន​តុបតែង​ជាមួយនឹង​ទេសភាព​ដ៏​ពិសេស ជាមួយ សត្វ​ក្តាន់​និង​សត្វ​ក្រៀល​”​។​

​គេ​ក៏​និយាយ​ដែរ​ថា ថូ​នេះ​ស្ថិតក្នុង​ស្ថានភាព​ល្អឥតខ្ចោះ​៕ ដោយ៖ កញ្ញាដាលីស

ថូ​ចិន​នេះ​មានតម្លៃ​ជាង ៥៨ ម៉ឺន​ដុល្លារ

ទីតាំងផ្សាយពាណិជ្ជកម្ម