ដោយ:សរិទ្ធ/កណ្ដាល៖ ជនសង្ស័យ ម្នាក់ដែលរងនូវបទចោទប្រកាន់ថា រំលោភសេពសន្ថវះកូនដើមបានសម្រេច៣ដង និងគំរាមថា បើហ៊ានឲ្យម្ដាយដឹង នឹងអារក. សម្លាប់ចោល  បានត្រូវសមត្ថកិច្ចឃាត់ខ្លួននៅល្ងាចថ្ងៃទី៣០ខែសីហា ឆ្នាំ២០២១ ដែលករណីនេះបានកើតឡើង កាលពីថ្ងៃទី១៦ ខែសីហាឆ្នាំ២០២១ វេលាម៉ោង២និង៣០នាទី រសៀលចំណុចបន្ទប់ជួលលេខ1Eភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។

មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ក្មេងស្រីរងគ្រោះ មានអាយុ១០ឆ្នាំ មុខរបរសិស្សថ្នាក់ទី៣ ស្នាក់នៅភូមិសង្កាត់ កើតហេតុ ចំណែកជនសង្ស័យត្រូវជាឪពុកចុងឈ្មោះ ជឹម ឌីណា ហៅធំ អាយុ៣៣ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិ សង្កាត់កើតហេតុ ។ ជនសង្ស័យធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលរយៈពេល៣ឆ្នាំ ពីបទជួញដូរគ្រឿងញៀន ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ម្តាយជនរងគ្រោះជាស្ត្រីមេម៉ាយមានកូន១នាក់ដែលជាក្មេងរងគ្រោះ ដោយប្តីបានលែងលះគ្នា ហើយបានយកប្តីក្រោយដែលជាជនសង្ស័យបានរយៈពេលជាង៩ឆ្នាំមកហើយ ដោយទទួលបានកូន៣នាក់ រួមទាំងកូននៅក្នុងពោះ ។ លុះមកដល់វេលាកើតហេតុខាងលើ នៅពេលម្តាយជនរងគ្រោះមិននៅផ្ទះដោយជាប់រវល់ទៅធ្វើការរោងចក្របាត់ ពេលនោះជនសង្ស័យបានប្រើប្រាស់គ្រឿងញៀនរួចហើយ ក៏បានទៅធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈទៅលើជនរងគ្រោះជាបន្តបន្ទាប់រហូតបានសម្រេចចំនួន៣ដង បណ្តាលអោយជនរងគ្រោះឈឺផ្សារត្រង់ប្រដាប់ភេទយ៉ាងខ្លាំង ហើយបានគំរាមគំហែងជនរងគ្រោះទៀតថា បើហ៊ានប្រាប់ម្តាយឲ្យដឹង នឹងអារក.សម្លាប់ចោល។ លុះក្រោយមកដោយឃើញអាការៈកូនស្រីមានសភាពស្លេកស្លាំង ទើបម្តាយចេះតែជជីកសួរ ទើបជនរងគ្រោះបានរៀបរាប់ប្រាប់ម្តាយអោយបានដឹងរឿងខាងលើ ភ្លាមៗនោះ ក៏បាននាំជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ដើមមៀនអោយចុះឃាត់ខ្លួនជនសង្ស័យដែលជាឪពុកចុងយកសាកសួរនិងចាត់ការតាមនិតិវិធី។

តាមចម្លើយរបស់ជនសង្ស័យបានប្រាប់ថា៖ ខ្លួនពិតជាបានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈទៅលើកូនចុងរបស់ខ្លួនប្រាកដមែន តែរំលោភបានសម្រេចតែ២ដងប៉ុណ្ណោះ ៕/PC