ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១កន្លងទៅ បានបើកកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់ក្រុមការងារពាក់ព័ន្ធ ដើម្បីត្រៀមរៀបចំវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១ នាខែវិច្ឆិកាខាងមុខ ដែលប្រព្រឹត្តទៅក្រោមវត្តមានរបស់លោករដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ និងមានការចូលរួមពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន និងមន្រ្តីនៃនាយកដ្ឋានជំនាញចំនួន ៤៤រូប។