ដោយៈ គង់ហេង/ កំពង់ចាមៈ រដ្ឋបាលខេត្តកំពង់ចាមនៅថ្ងៃទី៣១ សីហា បានប្រកាសរកឃើញវិជ្ជមានជំងឺកូវីដ១៩ ថ្មីចំនួន ៣៨ នាក់ និងមានអ្នកជាសះស្បើយចំនួន ៣២ នាក់ កាលពីថ្ងៃទី៣០ សីហា កន្លងទៅ។

នាំឱ្យជំងឺកូវីដ១៩ នៅក្នុងខេត្តកំពង់ចាម មានអ្នកផ្ទុកជំងឺនេះចំនួន ៥.១៤៧ នាក់, អ្នកជាសះស្បើយចំនួន ៤.៤០២ នាក់, អ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៦២៣ នាក់ និងអ្នកស្លាប់ចំនួន ១១១ នាក់៕