​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ រដ្ឋបាលខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២១ បានប្រកាស​ពី ការបន្ត​រកឃើញ អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ ១៩ តាមរយៈ​ការធ្វើ​តេស្ត​រហ័ស ចំនួន ២៣ នាក់ ក្នុងនោះ​មាន អ្នកស្លាប់​ថ្មី ជា​ស្ត្រី ១ នាក់​។​

​អ្នក​ដែលមាន​វិជ្ជមាន​កូ​វីដ​១៩ រដ្ឋបាលខេត្ត​កំពង់ឆ្នាំង បានដាក់​ឲ្យ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ ខេត្តកំពង់ឆ្នាំង​. មណ្ឌល​ព្យាបាល​សាលាបឋមសិក្សា​គំរូ​ក្រុង​, មណ្ឌល​ព្យាបាល​វិទ្យាល័យ​តេ​ជោ ហ៊ុនសែន​ទឹក​ហូត​, មណ្ឌល​ព្យាបាល​វិទ្យាល័យ ហ៊ុនសែន កំពង់ត្រឡាច និង​មណ្ឌល​វិទ្យាល័យ ហ៊ុនសែន បរិបូណ៌​។​