ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ បានប្រកាសពី ការបន្តរកឃើញ អ្នកវិជ្ជមានជំងឺកូវីដ ១៩ តាមរយៈការធ្វើតេស្តរហ័ស ចំនួន ២៣ នាក់ ក្នុងនោះមាន អ្នកស្លាប់ថ្មី ជាស្ត្រី ១ នាក់។
អ្នកដែលមានវិជ្ជមានកូវីដ១៩ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យ ខេត្តកំពង់ឆ្នាំង. មណ្ឌលព្យាបាលសាលាបឋមសិក្សាគំរូក្រុង, មណ្ឌលព្យាបាលវិទ្យាល័យតេជោ ហ៊ុនសែនទឹកហូត, មណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុនសែន កំពង់ត្រឡាច និងមណ្ឌលវិទ្យាល័យ ហ៊ុនសែន បរិបូណ៌។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាល ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថាៈ មកដល់ពេលនេះ ខេត្តមានអ្នកឆ្លងថ្មី ២៣ នាក់ ដែលធ្វើអោយអ្នកឆ្លងថ្មី សរុបចំនួន ២.៧៦៧ នាក់ អ្នកដែលបានជា សះស្បើយថ្មី ចំនួន ១៦ នាក់ សរុបចំនួន ២.៣៤៧នាក់ ដោយឡែក អ្នកស្លាប់ថ្មី ១ នាក់ ដែលធ្វើអោយ អ្នកស្លាប់ សរុបចំនួន ៨០ នាក់ ក្នងនោះ អ្នកដែលកំពុងសម្រាកព្យាបាល ចំនួន ៣៤០ នាក់ ៕/V