ដោយ:បាយ័ន/សៀមរាបៈ រដ្ឋបាលខេត្តឧត្តរមានជ័យបានរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន៣៧នាក់ និងជាសះស្បើយចំនួន៦៨នាក់ នៅថ្ងៃទី៣១ ខែសីហាឆ្នាំ២០២១នេះ។នេះបើយោងតាមសេចក្តី ប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តនៅល្ងាចនេះ។

ដោយគិតត្រឹមម៉ោង១៧:៣០នាទី ថ្ងៃទី ៣១ ខែសីហានេះ ខេត្តឧត្តរមានជ័យរកឃើញអ្នកវិជ្ជមានជំងឺ កូវីដ១៩ ចំនួន៦.៦៣២ ករណី ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ៥.៤៥១ករណីនិងករណីឆ្លងក្នុង សហគមន៍ ២០កុម្ភៈ ចំនួន ១.១៨១ ករណី និងបានព្យាបាលជាសះស្បើយចំនួន៣.១៩៤នាក់កំពុងសម្រាក ព្យាបាលចំនួន ១.៣២៣ នាក់ និងស្លាប់ចំនួន ១២នាក់៕សរន
សូមជូនសេចក្តីប្រកាសព័ត៌មាន៖