ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ លោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារ ទទួលយកអំណោយសប្បុរសជន ពីលោក សុខ ម៉ៅ និងលោកស្រី វង្ស ស្រូយ មានដូចជា ឧបករណ៍វាស់កម្តៅ និងបាញ់អាល់កុល ចំនួន ២០ គ្រឿង និងទូកម្តៅសម្លាប់ មេរោគ ចំនួន ៣គ្រឿង ដល់រដ្ឋបាលខណ្ឌឫស្សីកែវ សម្រាប់ប្រើប្រាស់ ក្នុងវិធានការ ការពារ ទប់ស្កាត់ និងគ្រប់គ្រងការឆ្លងមេរោគ ជំងឺកូវីត-១៩។