ដោយៈបាយ័ន/សៀមរាបៈកាលពីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១លោក ទៀ សីហា សមាជិក គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាសមាជិកយុវជនថ្នាក់កណ្តាលនិងជាប្រធានគណៈកម្មាធិការនៃគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប ប្រធាន និងសមាជិកគណៈប្រចាំការ គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការ នៃគណបក្សខេត្ត លោក លោកស្រី ប្រធានគណបក្សប្រជាជនកម្ពុជា ក្រុង ស្រុក ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប ជាច្រើននាក់បានអញ្ជើញចូលរួមក្នុងពិធីប្រកាស សេចក្តីសម្រេច ស្ដីពីការកែសម្រួល និងបំពេញបន្ថែម សមាសភាព ក្រុមការងារយុវជនគណបក្សខេត្ត ផែនចំណុះក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប និងសម្ពោធស្នាក់ការយុវជន គណបក្សខេត្តនៅក្នុងក្រុងសៀមរាប។

លោក ទៀ សីហា មានប្រសាសន៏ថា ការប្រកាសសេចក្តីសម្រេច ស្តីពីការកែសម្រួល និងបំពេញបន្ថែម សមាសភាពក្រុមការងារយុវជននៃគណបក្សខេត្ត ផែនចំណុះក្រុមការងារយុវជនគណបក្សខេត្ត និងសម្ពោធស្នាក់ការយុវជនគណបក្សខេត្តនេះលោកសូមកោតសរសើរចំពោះ ការចូលរួមប្រកបដោយ ស្មារតី សកម្ម ព្យាយាម និងការលះបង់ខ្ពស់របស់ លោក លោកស្រី និងអ្នកនាងកញ្ញា ដែលបានធ្វើឱ្យសម្រេចបានលទ្ធផលការងារយុវជនរបស់ខេត្ឆ្លើយតបបានទៅនឹងសេចក្តីកំណត់របស់គណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជានិងសេចក្ដីណែនាំរបស់យុវជនគណបក្សថ្នាក់កណ្ដាលដែលបានដាក់ចុះកន្លងមក៕សរន