ដោយៈអង្គារ៍ហេង/ភ្នំពេញៈ អនុវត្តតាមការណែនាំរបស់ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ នៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ លោក ហ៊ត គឹមនី អភិបាលរងខណ្ឌច្បារអំពៅ បានដឹកនាំក្រុមការងាររបស់រដ្ឋបាលខណ្ឌ ចុះពិនិត្យ និងសម្រុះសម្រួលបញ្ចប់វិវាទដីធ្លីដ៏រ៉ាំរ៉ៃ២ករណីផ្សេងគ្នាជូនប្រជាពលរដ្ឋប្រកបដោយជោគជ័យ។
លោកអភិបាលរងខណ្ឌបានអោយដឹងថា ករណីវិវាទដីធ្លីនេះមាន២ករណីដូចខាងក្រោម ៖
១- វិវាទដីកេមរតករវាងបងប្អូនបង្កើត ស្ថិតនៅភូមិឬស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។
២- វិវាទដីកេរ្តិ៍របស់ម្តាយបង្កើត និងកូនៗស្ថិតនៅភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
លោកអភិបាលរងខណ្ឌបានបន្តទៀតថា ក្រោយពីបានធ្វើការសម្រុះសម្រួលជាច្រើនលើកច្រើនសាររួចមក ជាលទ្ធផល គូភាគីវិវាទទាំងអស់បានព្រមព្រៀងឯកភាពសះជានឹងគ្នាដើម្បីបញ្ចប់វិវាទចាប់ពីពេលនេះតទៅ ៕