ដោយៈអង្គារ៍ហេង/ភ្នំពេញៈ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញកាលពីរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ បានទុករយៈពេលចំនួន០៧ថ្ងៃដើម្បីអោយរុះរើសំណង់ហ្វ៊ែមដែកបិទបាំងផ្លូវ និងសំយ៉ាប ព្រមទាំងតុកៅអីចេញអោយអស់ដោយស្ម័គ្រចិត្ត។
ការជូនដំណឹងនេះ ធ្វើឡើងខណៈលោកអភិបាលខណ្ដអញ្ជើញជាប្រធានគណៈអធិបតីក្នុងកិច្ចប្រជុំស្តីពី ”ការរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈតាមបណ្តោយកំណាត់ផ្លូវលេខ៥ ចាប់ពីផ្លូវលេខ១១០ ដល់ផ្លូវលេខ១៤៨ ក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ។ ដោយទុករយៈពេល០៧ថ្ងៃ ដើម្បីធ្វើការរុះរើសំណង់ហ្វ៊ែមដែកបិទបាំងរំលោភចិញ្ចើមផ្លូវ និងសំយ៉ាប ព្រមទាំងតុ កៅអី សម្ភារៈលក់ដូរផ្សេងៗ ចេញអោយអស់ដោយស្ម័គ្រ័ចិត្ត គិតចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី០៧ ខែកញ្ញា ជាកំហិត។
ក្នុងករណីបុគ្គលណារឹងរូសមិនព្រមអនុវត្តទេនោះ រដ្ឋបាលខណ្ឌនឹងចាត់វិធានការរដ្ឋបាលយ៉ាងម៉ឺងម៉ាត់បំផុត ដោយមិនទទួលខុសត្រូវរាល់ការខូតខាតទ្រព្យសម្បត្តិ សម្ភារៈដែលល្មើសនោះឡើយ៕