ដោយៈ សរិទ្ធ / ភ្នំពេញៈ នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការ ស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថាៈ ករណីកូវីដ-១៩ បំប្លែងថ្មី ដែល (Delta) គឺនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យសម្ដេចតេជោ ប្រឆាំងកូវីដ១៩ បានយកសំណាកកម្មករ និងកម្មការនី នៃរោងចក្រ ជីអេធី (GAT) ផ្លូវលេខ៣៧១ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
អង្គភាពអនុគណៈកម្មការ ស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ថាៈ លទ្ធផលតេស្ត រហ័ស លើកទី១ រកឃើញវិជ្ជមានកូវីដ ៨ នាក់ ក្នុងចំណោមអ្នកធ្វើតេស្ត ៥២៧ នាក់ ។ អ្នកវិជ្ជមានកូវីដទាំង ៨ នាក់ ខាងលើ ស្ថិតក្នុងការរង់ចាំ លទ្ធផលវិភាគ រកមេរោគ កូវីដ១៩ បំប្លែងថ្មី ដែលតា (Delta) បន្តទៀត។
អង្គភាពអនុគណៈកម្មការ ស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវសូមប្រជាពលរដ្ឋ និងអាជីវករទាំងអស់ ដែលពាក់ព័ន្ធនឹងទីតាំងខាងលើ សូមមេត្តាសហការទៅយក សំណាក និងដាក់ខ្លួនដាច់ដោយឡែក ដើម្បីសុវត្ថិភាព សូមយកចិត្ត ទុកដាក់ តាមដានសុខភាពរបស់ខ្លួន រយៈពេល ២១ថ្ងៃ៕/V-PC