ដោយៈ ជា សីហៈ/ភ្នំពេញៈ អង្គការសម្ព័ន្ធមិត្តសត្វព្រៃកម្ពុជាបានអះអាងថា កាលពីថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០២១ ក្រុមមន្ត្រីឧទ្យានុរក្សនៅតំបន់ជួរភ្នំក្រវាញបាន ជួយសង្គ្រោះអណ្តើកភ្នំចំនួន ៧ ក្បាល អណ្តើកទាំងអស់មិនមានរងរបួសអ្វីទាំងអស់ ហើយក្រោយមកត្រូវបានដោះលែងទៅក្នុងជម្រកការពារវិញ។
ប្រភពដដែលបន្តថា ប្រភេទសត្វនេះគឺជិតផុតពូជហើយ ដូច្នេះរាល់អណ្តើកទាំងអស់ គឺមានតម្លៃ! ជនប្រមាញ់តាមប្រមាញ់រកអណ្តើកដើម្បីធ្វើជាអាហារ និងការជួញដូរ សត្វចិញ្ចឹមខុសច្បាប់។ អណ្តើកទាំងនេះមានសំណាងណាស់!——។
កាលពីឆ្នាំមុន ក្រុមមន្ត្រីឧទ្យានុរក្សបានរឹបអូសសត្វអណ្តើកសរុបចំនួន ៩២ ក្បាល រួមទាំងប្រភេទសត្វដែលជិតផុតពូជផងដែរ។ ក្រៅពីក្រុមឧទ្យានុរក្ស នៅមានក្រុម អនុវត្តច្បាប់ប្រឆាំងបទល្មើសសត្វព្រៃ និងក្រុមសង្គ្រោះសត្វព្រៃបន្ទាន់ បានរឹបអូស សត្វអណ្តើកចំនួន ២៦២ ក្បាលផងដែរកាលពីឆ្នាំមុន៕/PC