អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​កម្ពុជា​បាន​អះអាងថា កាលពី​ថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០២១ ក្រុមមន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៅ​តំបន់​ជួរ​ភ្នំក្រវាញ​បាន ជួយសង្គ្រោះ​អណ្តើក​ភ្នំ​ចំនួន ៧ ក្បាល អណ្តើក​ទាំងអស់​មិនមាន​រងរបួស​អ្វី​ទាំងអស់ ហើយ​ក្រោយមក​ត្រូវបាន​ដោះលែង​ទៅក្នុង​ជម្រក​ការពារ​វិញ​។