ដោយៈ គ្រញូង / បាត់ដំបងៈ នៅ​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២១ នៅក្នុង​បរិវេណ​សាលា បឋមសិក្សា បោះ​ពោធិ៍ ស្ថិតក្នុង​ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ លោក ងួន រតន​: អភិបាល ខេត្តបាត់ដំបង និង​ជា​ប្រធាន គណ​:​ក​ម្មា​ធិ​ការ​ចំពោះ​កិច្ច ប្រយុទ្ធប្រឆាំង​កូ​វីដ​១៩ អមដំណើរ​ដោយ​លោក ឱសថ បណ្ឌិត វឿ​ង ប៊ុន​រ៉េត ប្រធាន​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាល​ខេត្តបាត់ដំបង ព្រមទាំង​ក្រុមការងារ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាព និង​រៀបចំ​មណ្ឌល ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ជូន​បងប្អូន​ប្រជាពលរដ្ឋ ព្រមទាំង​កុមារ ដែលមាន​អាយុ ចាប់ពី ១២ ឆ្នាំ ដល់ ១៧ ឆ្នាំ ដែល​ពុំទាន់​បាន​ចាក់​វ៉ាក់សាំង​នៅឡើយ ។

​លោក​អភិបាលខេត្ត បាន​អំពាវ​ដល់ ប្រជាពលរដ្ឋ ព្រមទាំង​មាតាបិតា​សិស្ស​ដែលមាន អាយុ​ចាប់ ពី ១២ ដល់ ១៧ ឆ្នាំ សូម​មក​ទទួល​ការចាក់​វ៉ាក់សាំង ទាំងអស់គ្នា នៅ​មណ្ឌល​ចាក់​វ៉ាក់សាំង បង្ការ​ជំងឺ​កូ​វីដ -១៩ នៅតាម​ទីតាំង​នានា ដែល​រដ្ឋបាលខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន បានកំណត់​៕/V-PC