ដោយៈ គ្រញូង / បាត់ដំបង៖ កាលពីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ មានការក្ញាក់ផ្អើលដោយមាន ប្រជាពលរដ្ឋ បានប្រទះឃើញ សាកសពមនុស្សម្នាក់ មានសភាពហើមស្អុយទៅហើយ មើលមិនស្គាល់ ជាមនុស្សស្រី ឬប្រុស ស្ថិតនៅក្នុងគម្ពោធព្រៃ ចម្ងាយពីផ្លូវ ១០០ ម៉ែត្រ ស្ថិតក្នុងភូមិបាស្រែ ឃុំដូនបា ស្រុកគាស់ក្រឡ។
លោកវរសេនីយ៍ឯក ឯង ហៀង អធិការនគរបាល ស្រុកគាស់ក្រឡ បានឱ្យដឹងថាៈ នៅមុនពេលកើតហេតុ គឺមានប្រជាពលរដ្ឋ រាយការណ៍ថា បានប្រទះឃើញសព មនុស្សម្នាក់ នៅក្នុងគុម្ពោតព្រៃ មានសភាព ហើមស្អុយ មិនទាន់ស្គាស់អត្តសញ្ញាណ ទើបលោកបញ្ជាឲ្យកម្លាំងជំនាញ ចុះទៅពិនិត្យ។
បន្ទាប់ពីមន្ត្រីជំនាញ ធ្វើកោសល្យវិច័យ ត្រួតពិនិត្យ ទើស្គាស់ថា សពមានឈ្មោះ យ៉ង សារ៉ាត ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិព្រៃភ្នាស ឃុំដូនបា ស្រុកគាស់ក្រឡ ស្លាប់ដោយជនមិនស្គាល់មុខ វាយផុងលលាដ៍ ផ្នែកខាងក្រោយ និងបាក់ថ្គាម ខាងឆ្វេង។
បច្ចុប្បន្ន សមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវ តាមរកជនសង្ស័យ ជាឃាតករ ដើម្បីនាំខ្លួនមក ផ្ដន្ទាទោស តាមច្បាប់៕/V