ដោយ​: ភ្នំ​សន្ទុក -​ភ្នំ​ស្វាយ / កំពង់ធំ​:​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ នាំយក​បច្ច័យ​និង​ទេយ្យទាន​ដែលជា​អំណោយ ដ៏​ថ្លៃថ្លា របស់ សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច កិត្តិ​ព្រឹ​ទ្ឋ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ ជូន តាម រយៈ​លោក បណ្ឌិត ហ៊ុន ម៉ា​ណែ​ត និង លោកស្រី​ពេ​ជ ចន្ទ​មុន្នី ទៅ​ប្រគេន​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​ចំនួន​៦៦​អង្គ ដែល​កំពុង​ខ្វះខាត​ចង្ហាន់​ប្រចាំថ្ងៃ នៅ​វត្ត​ក្តី​អណ្តែត សង្កាត់​ស្រ​យ៉ូ​វ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ។​

ឧ​ត្ត​ម​សេនីយ៍​ទោ សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​នៅ​ថ្ងៃទី​០១ ខែ កញ្ញា ឆ្នាំ​២០២១ បាន​ដឹកនាំ​សហការី នាំយក​នូវ​ទេយ្យទាន និង​បច្ច័យ​ទាំងនោះ​ទៅ​ប្រគេន​ព្រះសង្ឃ​ចំនួន ៦៦​អង្គ ដែល​កំពុង​គង់​ចាំ​ព្រះវស្សា​នៅ វត្ត​ក្តី​អណ្តែត​។​

​ព្រះ​តេជគុណ​ព្រះ​សីល​សោភ័ណ សាំង សុវត្ថា ព្រះគ្រូ​ចៅអធិការ​វ​ត្ក្តី​អណ្តែត​ត​បាន​មាន​សង្ឃដីកា​រថា បច្ចុប្បន្ននេះ​ព្រះសង្ឃ​មានការ​ខ្វះខាត​ចង្ហាន់​ប្រចាំថ្ងៃ​។​នោះមក​ពី​រង​ផលប៉ះពាល់​ពី​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ហើយ​ព្រះសង្ឃ មិន​ហ៊ាន​និមន្ត​ចេញទៅ​បិណ្ឌបាត ហើយ ពុទ្ធបរិស័ទ​ចំណុះជើងវត្ត ដែល​រៀបចំ តាម​វេន​នីមួយៗ ប្រចាំថ្ងៃ ក៏​មិន​ហ៊ាន​យក​ចង្ហាន់​មក​ប្រគេន​ព្រះសង្ឃ ៕