ដោយ: សៅវ៉ាន់ឌី/ព្រះវិហារ:នៅល្ងាចថ្ងៃទី១ ខែកញ្ញាឆ្នាំ២០២១នេះរដ្ឋបាលខេត្តព្រះវិហារបានចេញសេចក្តី ប្រកាសព័ត៌មានពីការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួនប្រាំបួននាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស( Rapid Test)។បើតាមសេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា មានអ្នកជំងឺចំនួន១១នាក់ទៀតបានជាសះស្បើយពីជំងឺ ផងដែរ។

រដ្ឋបាលខេត្តបានឱ្យដឹងថាក្នុងចំណោមអ្នកជំងឺកូវីដទាំងប្រាំបួននាក់ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមណ្ឌលព្យាបាលជំងឺកូវីដកម្រិតស្រាល នៅវិទ្យាល័យជាស៊ីមត្បែងមានជ័យក្រុងព្រះវិហារនិងមណ្ឌលព្យាបាល ជំងឺកូវីដកម្រិតស្រាល នៅវិទ្យាល័យរវៀង ស្រុករវៀង។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១ ខែកញ្ញានេះ ខេត្តព្រះវិហារ បានរកឃើញជំងឺកូវីដ១៩ ចំនួន ១.១៧៨នាក់ ជាសះស្បើយចំនួន ៦៨៥នាក់ ស្លាប់ចំនួនបីនាក់ និងកំពុងសម្រាកព្យាបាលចំនួន៤៩០នាក់ទៀត៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះវិហារ៖