ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ នេះ បានប្រកាសពីការបន្តរកឃើញ អ្នកវិជ្ជមានកូវីដ១៩ ថ្មី តាមរយៈការធ្វើតេស្តរហ័ស ចំនួន ១៥ នាក់ អ្នកដែលបានជាសះស្បើយថ្មី ចំនួន ២៥ នាក់ និងមានអ្នកស្លាប់ថ្មី ២ នាក់។
អ្នកដែលមានវិជ្ជមានកូវីដ -១៩ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យ ខេត្តកំពង់ឆ្នាំង. មណ្ឌលព្យាបាល សាលាបឋមសិក្សា គំរូក្រុង, មណ្ឌលព្យាបាលវិទ្យាល័យ តេជោហ៊ុនសែន ទឹកហូត, មណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុនសែន កំពង់ត្រឡាច និងមណ្ឌលវិទ្យាល័យ ហ៊ុនសែន បរិបូណ៌។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថាៈ មកដល់ពេលនេះ ខេត្តកើតមានអ្នកឆ្លងថ្មី ១៥ នាក់ (ស្ត្រី៩នាក់)ដែលធ្វើអោយអ្នកឆ្លងថ្មី សរុបចំនួន ២.៧៨២ នាក់ អ្នកដែលបានជាសះស្បើយ សរុបចំនួន ២.៣៧២ នាក់ ដោយឡែក អ្នកស្លាប់សរុប ចំនួន ៨២ នាក់
និងអ្នកដែលកំពុងសម្រាកព្យាបាល ចំនួន ៣២៨ នាក់ ៕/V